郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងប្រធានរដ្ឋចិនអញ្ជើញចូលរួមពិធីសម្ពោធបើកពិព័រណ៍នាំចូលចិនអន្តរជាតិលើកដំបូងព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ

2018-11-05 11:03:47 cri

 ថ្ងៃ​ទី​៥​ខែ​វិច្ឆិកា នៅ​ក្រុង​សៀង​ហៃ​ប្រទេស​ចិន លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​អញ្ជើញ​ចូល​រួម​ពិធី​សម្ពោធ​បើក​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​ដំបូង​ ព្រម​ទាំង​ថ្លែង​សុន្ទរកថា​គន្លឹះដែល​មាន​ចំណង​ជើង​ថា”រួម​គ្នា​កសាង​សេដ្ឋកិច្ច​ពិភពលោក​បែប​បើក​ទូលាយ​ដែល​ប្រកប​ដោយ​ការ​ច្នៃ​ប្រឌិត​ថ្មី​និង​បរិយាប័ន្ន”។

      ថ្លែង​ក្នុង​សុន្ទរកថា លោក​ស៊ីជីនភីង​បាន​តាង​នាម​ឲ្យ​​រដ្ឋាភិបាល​និង​ប្រជាជន​ចិន ព្រម​ទាំង​ខ្លួន​លោក​ផ្ទាល់ សម្តែង​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅចំពោះ​ប្រតិភូនៃប្រទេស​ តំបន់​និង​អង្គការ​អន្តរជាតិ​ចំនួន​១៧២និង​សហគ្រាស​ចំនួន​ជាង​៣៦០០​សហគ្រាស​ដែល​អញ្ជើញ​មក​ចូល​រួម​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​នេះ ស្វាគមន៍​មិត្ត​ភ័ក្តិ​មកពី​ប្រទេស​នានា​ក្តាប់​ជាប់​កាលា​នុ​វត្តភាព​អភិវឌ្ឍន៍​របស់​ប្រទេស​ចិន ធ្វើ​ឲ្យ​ស៊ី​ជម្រៅ​នូវ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​អន្តរជាតិ ដើម្បី​សម្រេច​បាន​នូវ​ភាព​ចម្រុង​ចម្រើន​និង​វឌ្ឍនភាព​ជា​មួយ​គ្នា៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស