郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនអះអាងថា ពិព័រណ៍នាំចូលចិនអន្តរជាតិគឺជាព្រឹតិ្តការណ៍ដ៏ធំមួយក្នុងប្រវតិ្តសាស្ត្រអភិវឌ្ឍន៍នៃពាណិជ្ជកម្មអន្តរជាតិ

2018-11-05 11:05:55 cri

      ថ្ងៃទី ៥ ខែ​វិច្ឆិកា នៅ​ក្រុង​សៀងហៃ ប្រទេស​ចិន លោក ស៊ី ជីនភីង ប្រធាន​រដ្ឋ​ចិន​បាន​លើកឡើង​ថា ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​គឺជា​ពិព័រណ៍​ថ្នាក់​ជាតិ​​លើក​ដំបូង​បង្អស់​នៅ​លើ​ពិភពលោក​ដែល​ធ្វើ​ក្រោម​ប្រធាន​បទ​អំពី​ការ​នាំ​ចូល​ ហើយ​ក៏​ជា​ព្រឹតិ្តការណ៍​ដ៏​ធំ​មួយ​ក្នុង​ប្រវតិ្តសាស្ត្រ​អភិវឌ្ឍន៍​នៃ​ពាណិជ្ជកម្ម​អន្តរជាតិ​ផង​ដែរ ។

      លោក ស៊ី ជីនភីង បាន​សម្គាល់​ឃើញ​ថា ការ​រៀប​ចំ​ពិព័រណ៍នាំ​ចូលចិន​អន្តរជាតិ​គឺ​ជា​សេចកី្ត​សម្រេច​​ដ៏​សំខាន់​មួយ​​របស់​ប្រទេស​ចិន​ដើម្បី​ជំរុញ​ការ​កែ​ទម្រង់​និង​បើក​ទូលាយ​ជុំ​​ថ្មី​ដែល​មាន​កម្រិត​កាន់​តែ​ខ្ពស់ គឺ​ជា​វិធានការ​ធំ​និង​សំខាន់​របស់​ប្រទេស​ចិន​សម្រាប់​ការ​បើក​ទូលាយ​ដោយ​ម្ចាស់ការ​​នូវ​​ទីផ្សារ​របស់​ខ្លួន​ចំពោះ​​ពិភពលោក​ ប្រការ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​គោលជំហរ​​​ជានិច្ចកាល​​របស់​ប្រទេស​ចិន​ដែល​បាន​គាំទ្រ​​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​និង​ជំរុញ​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​សេរី ហើយ​ក៏​ជា​ប្រតិបតិ្តការ​ជាក់​ស្តែង​របស់​ប្រទេស​ចិន​ដើម្បី​ជំរុញ​កិច្ចកសាង​សេដ្ឋកិច្ច​សកល​ដែល​ប្រកប​ដោយ​ភាព​បើក​ទូលាយ ក៏​ដូច​ជា​គាំទ្រ​ការ​ធ្វើ​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច​ផង​ដែរ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស