马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងជួបសន្ទនាជាមួយតំណាងសហគ្រិនបរទេសដែលមកចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិលើកដំបូង

2018-11-05 16:12:49 cri

ថ្ងៃ​ទី​៥ខែ​វិច្ឆិកា ​នៅ​ទី​ក្រុង​សៀងហៃ ​លោក​ស៊ីជីនភីង​ បាន​ជួបសន្ទនា​ជា​មួយ​តំណាង​សហគ្រិនបរទេស​ដែល​អញ្ជើញ​មក​ចូលរួម​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ដំបូង។

លោក​ស៊ីជីនភីង​បាន​ថ្លែង​ថា ​ឆ្នាំ​នេះ​ជា​ខួប​ទី​៤០​នៃ​កំណែទម្រង់​និង​ការ​បើក​ទូលាយ​នៃ​ប្រទេស​ចិន។​ប្រទេស​ចិន​កំពុង​សហការ​ជា​មួយ​សហគមន៍​អន្តរជាតិ​ដើម្បី​កសាង​សហគមន៍​រួម​វាសនា​មនុស្ស​ជាតិ​។​កំណែទម្រង់​និង​ការ​បើក​ទូលាយ​នៃ​ប្រទេស​ចិន​នឹង​មិន​ឈប់​ទេ ​ទ្វារ​នៃ​ការ​បើក​ទូលាយ​របស់​ប្រទេស​ចិន​នឹង​កាន់​តែ​ចំហ ​ប្រទេស​ចិន​នឹង​បន្ត​ស្វាគម៍​សហគ្រាស​នៃ​ប្រទេស​នានា​ដើម្បី​ចែក​រំលែក​នូវ​ឱកាស​អភិវឌ្ឍ​នៃ​ប្រទេស​ចិន​និង​ទទួល​បាន​នូវ​ផល​ប្រយោជន៍​ដល់​គ្នា​ទៅវិញទៅមកនិង​ឈ្នះ​ឈ្នះ។

អ្នកបកប្រែ:马小青
ប្លុកពិសេស