魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិននឹងដាក់ចេញគោលនយោបាយសំខាន់ ចំនួន៣ ដើម្បីជំរុញការពង្រីកការបើកទូលាយនៅក្រុងសៀងហៃនិងកន្លែងផ្សេងទៀត

2018-11-05 11:36:59 cri

    ប្រទេសចិន​បានប្រកាស​នៅថៃ្ង​ទី៥​ ខែវិច្ឆិកា​ ថា​នឹង​ដាក់ចេញ​គោលនយោបាយ​សំខាន់​ ចំនួន៣​ ដើម្បី​ជំរុញ​ការពង្រីក​ការបើកទូលាយនៅ​ក្រុងសៀងហៃ​និង​កន្លែង​ផ្សេងទៀត។​

    លោក​ ស៊ីជីនភីង​ ប្រធានរដ្ឋចិន​បាន​ថែ្លងនៅ​ក្រុង​សៀងហៃថា​ ប្រទេសចិន​នឹង​បង្កើត​តំបន់​ពាណិជ្ជកម្មថ្មី​ថែមទៀត​ក្រោមឱវាទ​តំបន់ពាណិជ្ជកម្ម​សេរី​សាកល្បង​ក្រុង​សៀងហៃ​ដោយ​លើកទឹកចិត្ត​និង​គាំទ្រ​ឲ្យ​សៀងហៃ​បង្កើន​បទពិសោធ​កាន់តែច្រើន​ដែលអាច​ចម្លង​បាន​និង​អាច​ផ្សព្វផ្សាយ​ទូលំទូលាយ​បាន​ក្នុងការ​លើកកម្ពស់​ការវិនិយោគ​និង​ការធ្វើ​សេរី​ភាវូបនីយកម្ម​និង​កិច្ចសម្រួល​ពាណិជ្ជកម្ម​នៅ​ទូទាំងប្រទេស​ ក៏ដូចជា​គាំទ្រ​ដល់​ការអភិវឌ្ឍ​បែប​សមាហរណកម្ម​នៃ​តំបន់​ដីសណ្ត​ទន្លេយ៉ាងសេ​ រួមមាន​ ក្រុងសៀងហៃ​ ខេត្តចឺជាង​និង​ជាំងស៊ូ​ជាដើម ​ដោយ​លើកកម្ពស់​ឲ្យ​ទៅ​ជា​យុទ្ធសាស្រ្តជាតិ​ដើម្បី​គួបផ្សំ​ជាមួយ​កិច្ចកសាង​គំនិតផ្តួចផ្តើម​ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ​ ការអភិវឌ្ឍ​ទន្ទឹមគ្នា​រវាង​ក្រុងប៉េកាំង​ ធានជីន​និង​ខេត្តហឺបេ​ ការអភិវឌ្ឍ​ខ្សែក្រវាត់​សេដ្ឋកិច្ច​ទន្លេយ៉ាងសេ​និង​កិច្ចកសាង​មហាតំបន់​ឈូងសមុទ្រ​ក្វាងតុង​ ហុងកុង​និង​ម៉ាកាវ​ដើម្បី​កែលម្អនូវ​រចនាសម្ព័ន្ធ​នៃ​កំណែទម្រង់​និង​ការ​បើកទូលាយ​របស់​ប្រទេស​ចិន៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស