郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ស្ថានីយទូរទស្សន៍មជ្ឈិមចិនចេញផ្សាយអត្ថបទរបស់អ្នកធ្វើអត្ថាធិប្បាយដើម្បីអបអរសាទរចំពោះការសម្ពោធបើកនៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកដំបូង

2018-11-04 15:24:11 cri

      ថ្ងៃទី ៤​ខែ​វិច្ឆិកា វេបសាយ​ស្ថានីយ​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​ចេញ​ផ្សាយ​អត្ថបទ​របស់​អ្នក​ធ្វើ​អត្ថាធិប្បាយ​ ដែល​មាន​ចំណង​ជើង​ថា “​ការ​អភិវឌ្ឍន៍​របស់​ប្រទេស​ចិន កាលានុវត្តភាព​របស់​ពិភពលោក ” ដើម្បី​អបអរ​សាទរ​យ៉ាង​កក់​ក្តៅ​ចំពោះ​ការ​សម្ពោធ​បើក​នៃ​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​ដំបូង ។

      បទ​អត្ថាធិប្បាយ​នេះ​បាន​លើក​ឡើង​ថា ថ្ងៃទី ៥ ខែ​វិច្ឆិកា ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​ដំបូង​នឹង​សម្ពោធ​បើក​នៅ​ក្រុង​សៀងហៃ​ប្រទេស​ចិន ។ សហគ្រាស​មកពី​តំបន់​នានា​លើ​ពិភពលោក​ដែល​បាន​ចុះ​​ឈ្មោះ​ចូល​រួម​ការ​តាំង​ពិព័រណ៍​លើក​នេះ សរុប​ជាង ៣​ ពាន់​សហគ្រាស នឹង​ប្រមូល​ប្រភពធនធាន​ផ្នែក​ពាណិជ្ជកម្ម​សកល ហើយ​ឥស្សរជន​សំខាន់​ៗ​នៃ​មជ្ឈដ្ឋាន​នយោបាយ ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​មក​ពី​ប្រទេស​និង​តំបន់​ចំនួន​ប្រមាណ ១៥០​ ព្រម​និង​អ្នក​ទទួល​ខុស​ត្រូវ​នៃ​អង្គការ​អន្តរជាតិ​ពាក់​ព័ន្ធ​នឹង​មាន​វត្តមាន​ក្នុង​ពិព័រណ៍​លើក​នេះ ។ ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​ដំបូង​គឺ​អាស្រ័យ​ដោយ​លោក ស៊ីជីនភីង​ ប្រធាន​រដ្ឋ​ចិន​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ ផ្តួច​ផ្តើម​ឡើង​និង​រៀបចំ​ការងារ​ចាត់​ចែង​ដោយ​ផ្ទាល់ គឺ​ជា​ពិព័រណ៍​ថ្នាក់​ជាតិ​​ផ្នែក​ការ​នាំ​ចូល​លើក​ដំបូង​របស់​ប្រទេស​ចិន​ ។ ឆ្លង​តាម​ប្រតិបតិ្តការ​ជាក់​ស្តែង​លើក​នេះ ប្រទេស​ចិន​នឹង​បង្ហាញ​ទៅ​កាន់​ពិភពលោក​ថា ​ទ្វារ​សម្រាប់​ការ​បើក​ទូលាយ​របស់​ប្រទេស​ចិន​នឹង​មិន​នោះ​ទេ ថែម​ទាំង​នឹង​មាន​ភាព​កាន់​តែ​ទូលាយ​ថែម​ទៀត !

      បទ​អត្ថាធិប្បាយ​បាន​គូស​បញ្ជាក់​ថា ប្រទេស​ចិន​គឺ​ជា​អ្នក​ទទួល​ផល​ប្រយោជន៍​ពី​ការ​ធ្វើ​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច ហើយ​ក៏​ជា​អ្នក​រួម​ចំណែក​​ផង​ដែរ ។ សេដ្ឋកិច្ច​ចិន​ដែល​កំណើន​យ៉ាង​ឆាប់​រហ័ស​បាន​ក្លាយ​ជា​ក្បាល​ម៉ាស៊ីន​និង​យុថ្កា​សម្រាប់​អូស​ទាញ​សេដ្ឋកិច្ច​ពិភពលោក ។ ការ​រៀប​ចំ​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​ដែល​មាន​ទ្រង់​ទ្រាយ​ធំ គឺ​ដើម្បី​ប្រាប់​ទៅ​កាន់​ពិភពលោក​​តាមរយៈ​ប្រតិបតិ្តការ​​ជាក់​ស្តែង​ថា ប្រទេស​ចិន​នឹង​ជំរុញ​យ៉ាង​មុតមាំ​នូវ​ពាណិជ្ជកម្ម​សេរី ការ​បើក​ទូលាយ​និង​ការ​អភិវឌ្ឍន៍​ ការ​អភិវឌ្ឍន៍​របស់​ប្រទេស​ចិន គឺ​ជា​កាលានុវត្តភាព​របស់​ពិភពលោក ។ ប្រទេស​ចិន​មាន​ក្តី​រំពុង​ថា បណ្តា​ប្រទេស​នានា​នឹង​ឆ្លៀត​ប្រើ​ពិព័រណ៍​លើក​នេះ ជំរុញ​ការ​ធ្វើ​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច​ឲ្យ​ឆ្ពោះ​ទៅ​កាន់​ទិស​ដៅ​ដែល​មាន​ភាព​កាន់​តែ​បើក​ទូលាយ បរិយាប័ន្ន ផ្តល់​ផល​ប្រយោជន៍​ជា​ទូទៅ មាន​តុល្យយភាព​និង​ឈ្នះ-ឈ្នះ ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​​កសាង​ពិភពលោក​ដែល​មាន​សនិ្តភាព​យូរ​អង្វែង ភាព​ចំរុង​ចម្រើន​រួម​គ្នា ព្រម​និង​មាន​ភាព​បើកទូលាយ​និង​បរិយាប័ន្ន !

អ្នកបកប្រែ:郭翔青
ប្លុកពិសេស