郭翔青
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

វេទិកាសហប្រតិបតិ្តការប្រព័ន្ធសារព័ត៌មានឆ្នាំ ២០១៨ ក្នុងក្របខ័ណ្ឌ “ខ្សែក្រវាត់មួយនិងផ្លូវមួយ” ប្រារព្ធធ្វើនៅក្រុង ប៉អៅ ខេត្តហៃណាន ប្រទេសចិន

2018-10-31 10:40:20 cri

      ថ្ងៃទី ៣០ ខែ​តុលា វេទិកា​សហប្រតិបតិ្តការ​ប្រព័ន្ធ​សារព័ត៌មាន​ឆ្នាំ ២០១៨ ក្នុង​ក្រប​ខ័ណ្ឌ “ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​”បាន​ប្រារព្ធ​ធ្វើ​នៅ​ក្រុង ប៉អៅ ខេត្តហៃណាន ប្រទេសចិន ប្រតិភូ​​មកពី​ប្រទេស​និង​​អង្គការ​អន្តរជាតិ​ចំនួន​៩០ ព្រម​ទាំង​​ស្ថាប័ន​និង​ប្រព័ន្ធ​សារព័ត៌មាន​ចំនួន ២០៥ សុរប​២៥៦​រូប​​បាន​ចូលរួម​ពិធី​បើក ។ ប្រតិភូ​គ្រប់​រូប​បាន​ធ្វើ​ការ​ពិគ្រោះ​ពិភាក្សា​យ៉ាងស៊ី​ជម្រៅ​អំពី​ប្រធាន​បទ “​រួម​គ្នា​កសាង​និង​ចែក​រំលែក​ សហប្រតិបតិ្តការ​និង​ឈ្នះ-ឈ្នះ ” ក្នុង​ន័យ​ពិគ្រោះ​ពិភាក្សា​អំពី ការ​បង្កើត​សហព័ន្ធ​សហប្រតិបត្តិការ​ព័ត៌មាន​ “ ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ ” ។

ក្នុង​កិច្ច​ប្រជុំ លោក Jiang Jianguo អនុរដ្ឋមន្ត្រី​ក្រសួង​ឃោសនាការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​បាន​លើក​ឡើង​ថា កិច្ច​សហប្រតិបតិ្តការ​អន្តរជាតិ ​ “ ខ្សែក្រវាត់មួយនិងផ្លូវមួយ ” គឺ​ជា​គម្រោង​ការ​មួយ​​ដែល​ប្រទេស​ចិន​បាន​ផ្តួច​ផ្តើម​ឡើង ហើយ​ក៏​ជា​ផលិតផល​សាធារណៈ​ជា​សកល​ដែរ​ ពោល​គឺ​​អាច​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រទេស​ពាក់​ព័ន្ធ និង​នាំ​មក​នូវ​សុខ​សុភមង្គល​ជូន​ចំពោះ​ប្រជាជន​ពិភពលោក​ផង​ដែរ ។ ប្រព័ន្ធ​សារព័ត៌មាន​គួរ​តែ​ធ្វើ​ជា​អ្នក​កត់​ត្រា អ្នក​ចូលរួម​និង​អ្នក​ជំរុញ​ឲ្យ​បាន​ល្អ​ក្នុង​ដំណើរ​រួម​គ្នា​កសាង​  “ ខ្សែក្រវាត់មួយនិងផ្លូវមួយ ” ក៏​ដូច​ជា​ធ្វើ​ជា​ស្ពាន​ដើម្បី​រឹត​ចំណង​​សហប្រតិបតិ្តការ​ប្រព័ន្ធ​សារព័ត៌មាន  “ ខ្សែក្រវាត់មួយនិងផ្លូវមួយ ” ឲ្យ​មាន​ភាព​កាន់​តែ​ស្អិត​ល្មួត ៕

អ្នកបកប្រែ:郭翔青

ពិភាក្សា()