翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិនធ្វើសន្និសីទសារព័ត៌មានស្តីអំពីលោកស៊ីជីនភីង ប្រធានរដ្ឋចិននឹងអញ្ជើញចូលរួមពិធីសម្ពោធបើកពិព័រណ៍នាំចូលចិនអន្តរជាតិលើកដំបូង

2018-10-30 09:51:56 cri

   ​​​​​​ថ្ងៃទី ២៩ ខែ​តុលា ​ក្នុង​​សន្និសីទសារ​​ព័ត៌មានរបស់​ក្រសួង​ពាណិជ្ជកម្ម​ចិន​ លោក​Fu Ziying តំណាង​ចរចា​ពាណិជ្ជកម្ម​អន្តរជាតិ​និង​ជាអនុ​​រដ្ឋមន្រ្តី​នៃ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បានធ្វើ​បទ​​បង្ហាញពីព័ត៌មាន​​ពាក់​ព័ន្ធ​នឹង​​លោក​ស៊ី ជីនភីង ប្រធានរដ្ឋចិន​នឹង​អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​បើក​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​ដំបូង ។ 

   លោក​​Fu Ziying ​បានថ្លែង​​ថា ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​​លើក​ដំបូង​នឹង​បើក​ធ្វើ​នៅ​ក្រុង​សៀងហៃ​ពី​ថ្ងៃទី៥ ដល់​ទី ១០ ខែវិច្ឆិកា​ខាង​មុខ​  ។ លោក​ស៊ី ជីនភីង ប្រធានរដ្ឋ​ចិន​នឹង​អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​បើក​ពិព័រណ៍​និង​សកម្មភាព​ពាក់ព័ន្ធ ។ ក្នុង​ឱកាសបើក​ធ្វើ​ពិព័រណ៍​លើក​នេះ​​ នឹង​​​មានវត្តមាន​របស់​​ថ្នាក់​ដឹក​នាំ​សំខាន់​​ៗ រួម​និង​ឥស្សរជន​ក្នុង​មជ្ឈដ្ឋាន​ឧស្សាហកម្មនិង​ពាណិជ្ជកម្ម​​ ដែល​មក​ពី​ប្រទេស​និង​តំបន់​ប្រហែល​​ ១៥០ ព្រម​និង​អ្នក​ទទួលខុស​ត្រូវ​នៃ​អង្គការ​អន្តរជាតិ​​ពាក់ព័ន្ធ​ ។

   ក្រៅ​ពី​នេះ​ លោក​​​Fu Ziying ​បានបញ្ជាក់ទៀត​​ថា ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​​ជា​ពិព័រណ៍​ថ្នាក់​ជាតិ​ធំ​ទី​មួយរបស់​ពិភពលោក​ដែល​ធ្វើ​​ក្រោម​ប្រធានបទ​នាំ​ចូល​ ដែលចែក​ជា​ពីរ​ផ្នែក​ធំ​ៗ  ​គឺការ​តាំង​​ពិព័រណ៍​និង​វេទិកា ។ ការ​តាំង​ពិព័រណ៍រួម​មាន​​ពិព័រណ៍​ចម្រុះ ផ្នែក​ពាណិជ្ជកម្មនិង​វិនិយោគ​​ថ្នាក់​ជាតិ​ និង​ពិព័រណ៍​ពាណិជ្ជកម្មសម្រាប់​សហគ្រាស​ រីឯ​វេទិកា​គឺ​វេទិកា​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​អន្តរជាតិ​Hongqiao ។ ​ជឿ​ជាក់​ថា ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​នឹង​ក្លាយ​ទៅ​ជាវេទិកា​សហប្រតិបត្តិការ​បែប​បើក​ចំហ​សម្រាប់​បង្ហាញ​ពី​រូបភាព​របស់​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក ជំរុញ​ការ​​ធ្វើ​ពាណិជ្ជកម្ម​ ព្រម​និង​ជា​​ពិព័រណ៍​សាធារណៈ​សម្រាប់​​ជំរុញ​ការ​ធ្វើ​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស