王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនប្រកាសពីបញ្ជីឈ្មោះរបស់ប្រមុខរដ្ឋនិងរដ្ឋាភិបាលបរទេសដែលនឹងអញ្ជើញចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី១

2018-10-30 15:34:00 cri

    ថ្ងៃទី​២៩​ខែ​តុលា​ ​លោក​លូខាង​អ្នក​នាំពាក្យ​នៃ​ក្រសួង​ការបរទេស​ចិន​បាន​ប្រកាសថា​ ​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ដំបូង​នឹង​បើក​ធ្វើ​នៅ​ក្រុង​សៀងហៃ​ពីថ្ងៃទី​៥​ដល់​១០​ខែ​វិច្ឆិកា​ខាង​មុខ​។ ​តប​តាម​ការ​អញ្ជើញ​របស់​លោក​ស៊ីជីនភីង​ប្រធានរដ្ឋចិន​ ​លោក​Imran  Khan នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​ ​លោក​Medvedev​នាយករដ្ឋមន្រ្តី​រុស្ស៊ី​ លោក​Nguyen Xuan Phuc​ នាយករដ្ឋមន្រ្តី​វៀតណាម​ លោក​Thongloun​នាយករដ្ឋមន្រ្តី​ឡាវ​ លោក​Madbouly​​នាយករដ្ឋមន្រ្តី​អេហ្ស៊ីប ​ព្រម​និង​ប្រមុខ​រដ្ឋ​និង​រដ្ឋាភិបាល​នៃ​ប្រទេស​ផ្សេង​ទៀត​ដូច​ជា​នាយករដ្ឋមន្រ្តី​ឆែក​ ​គុយបា​ ​ដូមីនីក​ ​កេនយ៉ា​ ​ប៉ាណាម៉ា​ ​ស្វ៊ីស​ ​ក្រូអាស៊ី ​​ហុងគ្រី​​ និង​ហ្ស៊កហ្ស៊ី​ជាដើម​នឹង​អញ្ជើញ​ចូលរួម​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​នេះ​៕​

អ្នកបកប្រែ:王昭君
ប្លុកពិសេស