郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី១បានផ្តល់កាលានុវត្តភាពដល់ប្រទេសឥណ្ឌូណេស៊ីក្នុងការពង្រីកការនាំចេញ

2018-10-29 11:13:34 cri

 នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ ក្រុម​ហ៊ុន​ចំនួន​៣២​ដែល​មកពី​សមាគម​ពាណិជ្ជកម្ម​ធំ​ទាំង​៣​របស់​ឥណ្ឌូណេស៊ី​នឹង​នាំ​គ្នា​ចូល​រួម​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​ទី​១នៅ​ក្រុង​សៀង​ហៃ​។មន្រ្តី​ក្រសួង​ពាណិជ្ជ​កម្ម​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ថ្លែង​ថា ឥណ្ឌូណេស៊ី​រំពឹង​ថា ឆ្លង​តាម​រយៈ​ពិព័រណ៍​លើក​នេះ អាច​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ចិន​ស្គាល់​ផលិតផល​ឥណ្ឌូណេស៊ី​កាន់​តែ​ច្រើន ដើម្បី​បង្កើន​ថែម​មួយ​កម្រិត​ទៀត​នូវ​ការ​ប្រាស្រ័យ​ទាក់​ទង​ផ្នែក​ពាណិជ្ជកម្ម​រវាង​ចិន​និង​ឥណ្ឌូណេស៊ី។

      ក្នុង​នាម​ជា​ប្រទេស​ភ្ញៀវ​កិត្តិយសមួយ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​យក​ចិត្ត​ទុក​ដាក់​ជា​ទី​បំផុត​ចំពោះ​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​ទី​១។លោក​ស្រី​Arlindaអគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​អភិវឌ្ឍន៍​ការ​នាំ​ចេញ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ឥណ្ឌូណេស៊ីបាន​ថ្លែង​ថា ការ​បើក​ធ្វើ​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​មាន​សេចក្តី​ថា ប្រទេស​ចិន​បាន​បើក​ទូលាយ​ថែម​មួយ​កម្រិត​ទៀតចំពោះ​បរទេស ប្រការ​នេះ​នឹង​នាំ​មក​នូវ​ឱកាស​កាន់​តែ​ច្រើន​ដល់​ដៃគូ​ពាណិជ្ជកម្ម។

      បច្ចុប្បន្ន​នេះ ផលិតផល​ដែល​ឥណ្ឌូណេស៊ី​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​សំខាន់​គឺ​កសិផល​និង​ផលិតផល​រ៉ែ​ជា​ដើម។លោក​ស្រី​Arlindaបាន​រំពឹង​ទុក​ថា ឆ្លង​តាម​រយៈ​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​នេះ អាច​បង្ហាញ​នូវ​ផលិតផល​មានសក្តានុពល​ខ្ពស់​កាន់​តែ​ច្រើន​របស់​ឥណ្ឌូណេស៊ី​ទៅ​កាន់​ប្រទេស​ចិន​និង​ប្រទេស​ដទៃ​ទៀត៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស