王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍នាំចូលចិនអន្តរជាតិជិតនឹងសម្ពោធបើក សហគ្រាសសិង្ហបុរីត្រៀមខ្លួនចូលរួមរួចហើយ

2018-10-29 16:36:40 cri

    ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​ទី​១​​នឹង​សម្ពោធ​បើក​នៅ​ក្រុង​សៀងហៃ​នៅ​ថ្ងៃ​ទី​៥​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨។ ​ ក្នុង​ពិព័រណ៍​លើក​នេះ​ ​ប្រទេស​សិង្ហបុរី​នឹង​មាន​ពន្លា​ពិព័រណ៌​ឯករាជ្យ​មួយ​ដែល​សហគ្រាស​សិង្ហបុរី​ជាច្រើន​បាន​​ចុះឈ្មោះ​ចូលរួម​​យ៉ាង​សកម្ម​។​

      តាម​ប្រភព​ព័ត៌មាន​​ឱ្យ​ដឹង​ថា​ ​ចំនួន​សហគ្រាស​សិង្ហបុរី​ដែល​ចូលរួម​ក្នុង​ពិព័រណ៍​នាំ​ចូល​លើក​នេះ​ស្ថិតនៅ​លំដាប់​​លេខ​១​ក្នុង​ចំណោម​បណ្តា​ប្រទេស​អាស៊ាន​នានា​ ​សរុប​មាន​សហគ្រាស​សិង្ហបុរី​ជាង​៨០​នឹង​ទៅ​ចូលរួម​ពិព័រណ៌៍លើក​នេះ​នៅ​ក្រុង​សៀងហៃ​  ចំណែក​ឯ​ទំហំ​សម្រាប់​ដាក់​តាំង​ផលិតផល​​នៃ​សហគ្រាស​ពាណិជ្ជកម្ម​សម្លៀកបំពាក់​របស់​សិង្ហបុរី​គឺ​លើស​ពី​១​ពាន់​ម៉ែត្រ​ការ៉េ​ ​ដែលជា​ទំហំ​ដាក់តាំង​ធំ​ជាងគេ​ក្នុង​ចំណោម​ពន្លា​ពិព័រណ៍​ពាណិជ្ជកម្ម​សម្លៀកបំពាក់​នៃ​ពិព័រណ៍​នាំ​ចូល​លើក​នេះ​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស