王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកNguyen Xuan Phucនាយករដ្ឋមន្រ្តីវៀតណាមនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់រដ្ឋាភិបាលវៀតណាមចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី១

2018-10-29 16:35:20 cri

    ថ្ងៃទី​២៩​ខែ​តុលា​ ​ពេល​ផ្តល់​បទ​សម្ភាសន៍​ជា​មួយ​អ្នក​សារ​ព័ត៌មាន​នៃ​វិទ្យុ​អន្តរជាតិ​ចិន​  លោក​Dang Minh Khoi​​ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​នៅ​ប្រទេសចិន​បាន​ថ្លែង​ថា​ ​ លោក​Nguyen Xuan Phuc​នាយករដ្ឋមន្រ្តី​វៀតណាម​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​​​អញ្ជើញ​ចូលរួម​សកម្មភាព​សំខាន់ៗ​​នៃ​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​ទី​១​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ ពី​ថ្ងៃទី​៤​ដល់​៥​ខែ​វិច្ឆិកា​ខាង​មុខ​។

    គួរ​រំលឹក​ថា​  ប្រទេស​វៀតណាម​គឺ​ជា​ប្រទេស​កិត្តិយស​​មួយ​ក្នុង​ចំណោម​ប្រទេស​​កិត្តិយស​សំខាន់​ៗ​ចំនួន​១២​នៃ​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​ទី​១​ ​ពន្លា​ពិព័រណ៌​វៀតណាម​នឹង​ដាក់​តាំង​ជា​សំខាន់​នុវ​កសិផល​ ​ជលផល​ ​គ្រឿង​ឧបភោគបរិភោគ​កែ​ច្នៃ​​និង​សេវាកម្ម​ពាណិជ្ជកម្ម​។

      លោក​​Dang Minh Khoi​បាន​បង្ហើយប​​ឱ្យ​ដឹង​ទៀត​ថា​ ​សហគ្រាស​សំខាន់ៗ​ចំនួន​២៦​របស់​​វៀតណាម​នឹង​ចូលរួម​ពិព័រណ៌៍លើក​នេះ​។ ​ក្រៅពីនេះ​សហគ្រាស​​ចិន​និង​វៀតណាម​នឹង​ធ្វើ​សកម្មភាព​ផ្លាស់ប្តូរ​នៅ​ថ្ងៃទី​៦​ខែ​វិច្ឆិកា​ ​ដើម្បី​ពិភាក្សា​អំពី​ឱកាស​ពាណិជ្ជកម្ម​ ​និង​ជីក​កកាយ​សក្តានុពល​នៃ​កិច្ច​សហប្រតិបត្តិការ​ខាង​សេដ្ឋកិច្ច​និងពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស