邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កំណែទម្រង់និងការបើកទូលាយរបស់ចិនចាប់ផ្តើមដំណើរថ្មី នឹងធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលហើយកោតសរសើរជាថ្មីម្តងទៀត

2018-10-26 14:42:58 cri

图片默认标题

       លោក ស៊ី ជីនភីង ​ប្រធានរដ្ឋ​ចិន​បាន​ថ្លែង​នៅ​ខេត្ត​ក្វាំងចូវ ​---​ ​កន្លែង​ធ្វើ​កំណែទម្រង់​និង​ការបើក​ទូលាយ​មុនគេបង្អស់​នៃ​ប្រទេស​ចិន​​នា​ពេល​ថ្មីៗ​កន្លង​​នេះ​ថា  ​​ប្រទេស​​ចិន​នឹង​បន្ត​ធ្វើ​ឲ្យ​កំណែទម្រង់​ឲ្យ​កាន់តែ​ស៊ីជម្រៅ​​ដោយគ្រប់ជ្រុងជ្រោយ​ថែម​ទៀត​ ​នឹង​បន្ត​ពង្រីក​ការបើកទូលាយ​​ដោយ​គ្រប់ជ្រុងជ្រោយ​ ។​ប្រទេស​ចិន​មុខជា​អាច​បង្កើត​លទ្ធផល​ដ៏​អស្ចារ្យ​កាន់តែ​ធំ​និង​ថ្មី​​ ដែល​​ធ្វើ​ឲ្យ​ពិភពលោក​ទាំងមូល​ភ្ញាក់ផ្អើល​ខ្លាំង​និង​កោតសរសើរ​ជាថ្មី​ម្តង​ទៀត​ជាក់ជាមិនខាន។

      ក្រោម​សភាពការណ៍​​​ដែល​ស្ថានភាព​ជាតិនិង​អន្តរជាតិ​នាពេល​បច្ចុប្បន្ន​កំពុង​ផ្លាស់ប្តូរ​​ជាទូទៅ​និង​យ៉ាង​ជ្រាលជ្រៅ  ​សកម្មភាព​ត្រួតពិនិត្យ​ស្រាវជ្រាវ​និង​ការបង្ហាញ​របស់​លោក ស៊ី ជីនភីង ​​លើក​នេះ ​បាន​បញ្ចេញ​នូវ​សញ្ញា​ដ៏​ច្បាស់លាស់​មួយ​ដល់​ពិភពលោក​ ​ពោលគឺ ​៖ ​​​បរិយាកាស​កាន់តែ​ស្មុគស្មាញ ​ប្រទេស​ចិន​កាន់តែ​មាន​​ជំនឿ​ចិត្ត​ដ៏​រឹងមាំ​និង​ចាត់​វិធានការ​កាន់តែ​ខ្លាំង​​ទៀត​ ​ដើម្បី​ជំរុញ​ឲ្យ​កំណែទម្រង់​និង​ការបើក​ទូលាយ​របស់​ចិន​​ឈានចូល​ស្រទាប់​កាន់តែ​ជ្រៅ ​​​ក្នុង​ពិភពលោក​ដែល​មិនមាន​ភាពប្រាកដ​ប្រជា​នា​ពេលនេះ។​​​

ពិភពលោក​បច្ចុប្បន្ន​កំពុង​ប្រឈមមុខនឹង​ការផ្លាស់ប្តូរ​យ៉ាងខ្លាំង​​រយៈពេល​១សតវត្សរ៍​កន្លងមកនេះ​ គឺ ទីមួយ​ ពហុភាគីភាវូបនីយកម្ម​ពិភពលោក​និង​សកលភាវូបនីយកម្ម​ផ្នែក​សេដ្ឋកិច្ច​កំពុង​ពន្លឿន​ការកែសម្រួល​របៀបរៀបរយ​អន្តរជាតិ​និងប្រព័ន្ធ​សេដ្ឋកិច្ច​ ហើយ​បណ្តា​ប្រទេសនានា​សុទ្ធតែ​ជំរុញ​កំណែទម្រង់​និងច្នៃប្រឌិតថ្មី​ ពង្រីក​លំហ​អភិវឌ្ឍន៍ថ្មី​ សេដ្ឋកិច្ច​និងសង្គមចិន​ក៏កំពុង​ឆ្ពោះ​ទៅកាន់​ដំណាក់កាល​អភិវឌ្ឍន៍​ដែលមាន​គុណភាព​ខ្ពស់​ផងដែរ​ ។ ព្រមពេល​ជាមួយគ្នា​នេះ​ ឯកតោភាគីនិយម ​ការពារនិយមនិង​ប្រជាពលរដ្ឋ​កាន់​អំណាចនិយម​បាន​ងើបឡើង​ ការវិវាទ​ខាង​ពាណិជ្ជកម្ម​ទូទាំង​ពិភពលោក​បាន​កើនឡើង​​ កំពុងតែ​នាំមក​ហានិភ័យ​កាន់តែច្រើន​ដល់​ពិភពលោក​ ហើយ​ដាក់​សម្ពាធ​មកលើ​សេដ្ឋកិច្ច​ចិន​​ផងដែរ ។

ដូច្នេះ ​តើធ្វើដូចម្តេច​ដើម្បី​ជំរុញ​កំណែទម្រង់​និង​ការបើកទួលាយ​របស់ចិន​ក្នុង​ស្ថានការណ៍​ស្មុគស្មាញ​នេះ?​តាមទស្សនៈ​និង​សុន្ទរកថា​បន្ទាប់ពី​ត្រួតពិនិត្យ​នៅខេត្ត​ក្វាងតុង​លើកនេះ​របស់​លោក​ប្រធានរដ្ឋចិន​ស៊ីជីនភីង​ឃើញថា​ យ៉ាងហោច​ណាស់​គឺមាន​ចំណុច​សំខាន់​ចំនួន​បួន ។

ទី ១ ប្រទេសចិន​នឹង​ពន្លឿន​ការបង្កើន​សមត្ថភាព​ច្នៃប្រឌិតថ្មី​ដោយ​ឯករាជ្យ​និង​ការកសាង​កម្លាំង​ជាក់ស្តែង ។ បច្ចុប្បន្ន ប្រទេសចិន​បាន​ឈានចូល​ដល់លំដាប់​លេខ ២០ នៃ​សន្ទស្សន៍​ច្នៃប្រឌិតថ្មី​ទូទាំងពិភពលោក​ប្រចាំឆ្នាំ ២០១៨ នៃអង្គការ​កម្មសិទ្ធបញ្ញា​ពិភពលោក ស្ពាន​ហុងកុង​-ជូហៃ​-ម៉ាកាវ​ដែលទើប​ដាក់ឲ្យ​ប្រើប្រាស់​នា​ពេលកន្លងទៅ​ថ្មីៗនេះ​គឺបាន​បញ្ជាក់ពី​សមត្ថភាពពិត​ខាង​ច្នៃប្រឌិតថ្មី​របស់​ប្រទេសចិន​ដោយមាន​កម្មសិទ្ធបញ្ញា​ជាង ៤០០ យើង​ក៏បាន​មើលឃើញ​ដែរថា ប្រទេសចិន​នៅតែ​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ការនាំចូល​ពីបរទេស​ខាងវិស័យ​ម៉ាស៊ីនផ្នែក​អាកាសចរណ៍​និង​បន្ទះឈីប​ជាដើម ។ នៅពេល​ពិនិត្យអង្កេត​ការងារ​នៅ​ខេត្តក្វាងតុង លោកស៊ីជីនភីង ប្រធានរដ្ឋចិន​បាន​លើកទឹកចិត្ត​អ្នកវិទ្យាសាស្ត្រ​និងបច្ចេកវិទ្យា​នៃសហគ្រាស​ឲ្យ​ពន្លឿន​ការបង្កើន​សមត្ថភាព​ច្នៃប្រឌិតថ្មី​ដោយ​ឯករាជ្យ​និង​កម្លាំង​ជាក់ស្តែង ដើម្បី​សម្រេចបាននូវ​ការគ្រប់គ្រង​បច្ចេកទេស​ស្នូល​ជាគន្លឹះ​ដោយឯករាជ្យ ក្តាប់ជាប់នូវ​សិទ្ធិ​ឯករាជ្យ​ខាង​ច្នៃប្រឌិតថ្មី​និង​អភិវឌ្ឍ​នៅក្នុងដែរ ។ នេះ​គឺមាន​ន័យថា ការច្នៃប្រឌិតថ្មី​ដោយឯករាជ្យ​គឺជា​គន្លឹះ​ធ្វើកំណែទម្រង់​និង​បើកទូលាយ​ម្តងទៀត​របស់ប្រទេសចិន ។

       ទីពីរ​ ឧស្សាហកម្ម​ផលិតម្ម​ចិន​នឹង​បង្កើន​ល្បឿន​អភិវឌ្ឍឆ្ពោះទៅកាន់​​បណ្តាញ​​​ផលិតកម្មឌីជីថលភាវូបនីយម្ម​ប្រកប​ដោយ​ភាព​ឆ្លាតវៃ ។ ថ្វីថ្បិត​តែ​ក្នុង​រយៈពេល​ ៤០ ឆ្នាំ​កន្លងទៅនេះ​ ផលិតកម្ម​ចិន​ទទួលបាន​ការ​អភិវឌ្ឍយ៉ាង​ឆាប់​រហ័ស​ និង​ក្លាយ​ជា​ប្រទេស​ធំ​ទីមួយ​ផ្នែក​ផលិតកម្ម​កាលពី​ឆ្នាំ​ ២០១០ ក្តី​ តែ​ផលិតកម្ម​ចិន​នៅ​តែ​ឋិត​ក្នុង​លំដាប់មធ្យម​និ​ង​ទាប​ក្នុង​ខ្សែ​តម្លៃ​ពិភពលោក​ ។ ពេល​អញ្ជើញទៅ​​ត្រួតពិនិត្យ​ការងារ​នៅខេត្តGuangdong ​​លោក​ស៊ីជីនភីង​ ប្រធានរដ្ឋ​ចិន​បាន​បញ្ជាក់​ថា​ សេដ្ឋកិច្ច​ពិត​ជា​គ្រឹះ​នៃ​សេដ្ឋកិច្ច​ជាតិ​ ព្រមទាំង​បាន​ទាមទារ​ឲ្យ​ខិត​ខំប្រឹងប្រែង​អភិវឌ្ឍ​ផលិតកម្មទំនើប​ ដើម្បីជំរុញ​ឲ្យអភិវឌ្ឍទៅជា​បណ្តាញ​​​ផលិតកម្មឌីជីថលភាវូបនីយម្ម​ប្រកប​ដោយ​ភាព​ឆ្លាតវៃ ។ នេះ​បាន​ចង្អុល​​ច្បាស់​នូវ​ទិសដៅ​នៃការលើកកម្ពស់គុណភាពនិងកម្រិតថ្នាក់នៃ​ផលិតកម្ម​ចិន​នៅក្រោម​លក្ខណៈសម្បត្តិ​បច្ចេកទេស​ព័ត៌មាន​វិទ្យា  ហើយ​ក៏​បានណែនាំ​ពី​ទិសដៅ​សម្រាប់​ការ​វិនិយោគនៅ​ ​ចិននៃ​សហគ្រិនបរទេស​ផងដែរ។​​​​

      ទី៣ ​ការ​បង្កើត​តំបន់​ថ្មី​សម្រាប់​ការ​បើក​ទូលាយ​នៃ​ប្រទេស​ចិន​តាម​រយៈ​កសាង​តំបន់​ពាណិជ្ជកម្ម​សេរី​និង​មហាតំបន់​ឈូងសមុទ្រGuangDong ហុងកុង ម៉ាកាវ។​បន្ទាប់​ពី​តំបន់​ឆក​សមុទ្រ​ញ៉ូវយកអាមេរិក ​តំបន់ឆកសាន់ហ្វ្រាន់ស៊ីស្កូ​និង​តំបន់ឈូងសមុទ្រតូក្យូប្រទេសជប៉ុន ​ប្រទេស​ចិន​កំពុងតែ​បង្កើត​តំបន់ឆកសមុទ្រ​ទី​៤​លើ​ពិភពលោក ​គឺ​មហាតំបន់​ឈូងសមុទ្រGuangDong ហុងកុង ម៉ាកាវ ​ក្នុង​ន័យ​កសាងឲ្យ​ទៅជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​និង​តំបន់​ថ្មី​នៃ​ការ​ច្នៃប្រឌិតថ្មីដែល​មាន​ឥទ្ធិពល​ទូទាំង​ពិពភលោក។

      ទី៤ ​ប្រទេស​ចិន​នឹង​កាន់តែ​យកចិត្តទុកដាក់​ដល់​លក្ខណៈតុល្យភាព​និង​លក្ខណៈសម្របសម្រួល​នៃ​ការ​អភិវឌ្ឍ។​លោកស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​នៅបាន​ធ្វើ​ដំណើរ​ពិសេស​មួយ​ដើម្បី​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​នៅQingYuanខេត្ត​GuangDongដែល​មាន​ភារកិច្ច​ក្នុង​ការ​កាត់បន្ថយ​ភាពក្រីក្រ​ទោះជា​ខេត្តGuangDongជា​ខេត្ត​មាន​សេដ្ឋកិច្ច​រីកចម្រើនជាងគេ​ក្នុង​ប្រទេស​ចិន ​លោក​បាន​គូសបញ្ជាក់​ថា ​អតុល្យភាព​រវាង​ការអភិវឌ្ឍទីក្រុងនិងជនបទគឺ​ជា​បញ្ហា​កង្វះ​ខាត​ដ៏​ធំជាង​គេ​នៃ​ការ​អភិវឌ្ឍ​ដោយ​គុណភាព​ខ្ពស់​នៃ​ខេត្តGuangDong ​ទាមទារ​ឲ្យ​ខេត្តGuangDongពន្លឿន​ការ​ធ្វើ​ឲ្យ​រីកចម្រើន​ក្នុង​ជនបទ ​ដើម្បី​បង្កើត​ទៅជា​និម្មាបនកម្ម​អភិវឌ្ឍន៍​ថ្មី​ដោយ​សម្របសម្រួល​ក្នុង​តំបន់។

    យោងតាម​ធនាគារ​ពិភពលោក​បាន​ឲ្យដឹងថា ​ចំណែក​របស់​ប្រទេស​ចិន​ក្នុង​សេដ្ឋកិច្ច​ពិភពលោក​បានឈានដល់​ ១៥.៣​ ភាគរយ​ក្នុងឆ្នាំ​ ២០១៧​ ហើយ​អត្រា​នៃ​ការចូល​រួម​ចំណែក​របស់ខ្លួន​ចំពោះ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ គឺប្រហែល​ ៣៤​ ភាគរយ។​លោក​Boulding​ Polachek​ នាយកមជ្ឈមណ្ឌលអឺរ៉ុប​នៃ​សាកលវិទ្យាល័យ​វ៉ាសូវ​ប្រទេស​ប៉ូឡូញ​បាន​វាយតម្លៃថា​ "កំណែទម្រង់​និង​បើកទូលាយ​របស់ប្រទេសចិន​បានផ្តល់​នូវ​បទពិសោធន៍​និងជា​ទ្រព្យសម្បត្តិ​ដ៏សំខាន់ៗ​ដល់​ការអភិវឌ្ឍ​មនុស្សជាតិ ​និង​សម្រាប់​ពិភពលោក​ទាំង​មូល​ ជាពិសេស​សម្រាប់​ប្រទេសដែល​កំពុង​រុករក​ផ្លូវអភិវឌ្ឍន៍"។​ក្នុងឱកាស​ខួប ​៤០ ​ឆ្នាំ​នៃ​កំណែទម្រង់​និង​បើកទូលាយ​ ដំណើរ​ពិនិត្យអង្កេត​និង​ស្រាវជ្រាវ​ការងារ​របស់​លោក ​ស៊ីជីនភីង​ ប្រធានរដ្ឋចិន​នៅ​ខេត្តក្វាងតុង ​បាន​បង្ហាញ​ដល់​ពិភពលោក​ម្តងទៀត​ថា ​"ការបន្ត​ធ្វើឲ្យ​ស៊ីជម្រៅនូវ​កំណែទម្រង់​និង​ការពង្រីក​ការបើក​ទូលាយ​ដោយ​គ្រប់ជ្រុងជ្រោយ"​ គឺជា​ចម្លើយ​ជាក់លាក់បំផុត​ដែល​ប្រទេសចិន​បានផ្តល់​ដល់​ពិភពលោក។​ប្រទេសចិន​ប្រាកដជា​នឹង​បង្កើត​ភាពអស្ចារ្យថ្មី​កាន់តែធំធេង​សម្រាប់​ពិភពលោក​នៅពេល​អនាគត៕​

​​​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស