邓倩
26℃
Beijing
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោក Li Zhanshu ជួបសន្ទនាជាមួយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា

2018-10-25 14:41:37 cri

       ថ្ងៃទី ២៤ ​ខែ​តុលា​នៅ​វិមានប្រជាជន​ចិន​នាក្រុងប៉េកាំង​  ​លោក លី ចាន់ស៊ូ​ ( Li Zhanshu ) ​ប្រធានគណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​តំណាងប្រជាជន​ទូទាំង​ប្រទេស​ចិន​​បាន​ជួប​សន្ទនា​ជាមួយ​សម្តេច សាយ ឈុំ ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​។

      លោក លី ចាន់ស៊ូ ​បាន​ថ្លែងថា ​ឆ្នាំនេះជា​ខួប​ឆ្នាំទី ៦០ ​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ចិន​និង​កម្ពុជា​។​ ​ភាគី​ចិន​នឹង​បន្ត​​គាំទ្រ​​ដល់​ការអភិវឌ្ឍ​​របស់​កម្ពុជា​ដែល​សមស្រប​នឹង​សភាពការណ៍​ជាតិ​របស់​ខ្លួន​។​ ចិន​រីករាយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​ការកសាង​គំនិត​ផ្តួច​ផ្តើម ​ "ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ" ​ក៏​ដូចជា​​ក្នុង​វិស័យ​កសិកម្ម ​ហេដ្ឋរចនា​សម្ព័ន្ធ​ជាដើម ​​ព្រមទាំង​​បន្ត​ផ្តល់​ជំនួយ​យ៉ាង​សកម្ម​សម្រាប់​ថែរក្សា​ការអភិវឌ្ឍ​​ប្រកប​ដោយ​ស្ថិរភាព​ ​និង​ការកែ​លម្អ​ជីវភាពរស់នៅរបស់​ប្រជាជន​​​កម្ពុជា។

      សម្តេច សាយ ឈុំ ​បាន​និយាយថា ​ប្រទេស​កម្ពុជា​និង​ចិន​គឺ​ជា​មិត្ត​ពិត​ប្រាកដ​ ​ជា​បងប្អូន​ល្អ​ដែល​អាច​ជឿទុកចិត្តបាន ​រីករាយ​ជំរុញ​ឲ្យ​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា​និង​ចិន​ទទួលបាន​សមទ្ធិផល​កាន់តែ​ច្រើន​ថែម​ទៀត​៕​​​

អ្នកបកប្រែ:邓倩

ពិភាក្សា()