魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានហុងកុង-ជូហៃ-ម៉ាកាវ គឺជា "ការច្នៃប្រឌិតថ្មីរបស់ប្រទេសចិន"ដែលទទួលបានលទ្ធផលដ៏អស្ចារ្យថែមទៀត

2018-10-24 13:21:31 cri

   

ការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានហុងកុង-ជូហៃ-ម៉ាកាវ គឺជា  "ការច្នៃប្រឌិតថ្មីរបស់ប្រទេសចិន"ដែលទទួលបានលទ្ធផលដ៏អស្ចារ្យថែមទៀត

    កាលពី​ថ្ងៃទី​ ២៣​ ខែតុលា​ លោក​ប្រធានរដ្ឋចិន​ស៊ីជីនភីង ​បាន​អញ្ជើញ​ចូលរួម​ពិធី​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​ហុងកុង​-ជូហៃ​-ម៉ាកាវ​ដែលបាន​ប្រារព្ធឡើង​នៅ​ក្រុងជូហៃ ​ខេត្តក្វាងតុង ​ប្រទេសចិន​ព្រមទាំង​ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​ស្ពាន​ជា​ផ្លូវការ។​រហូត​ដល់​បច្ចុប្បន្ន​នេះ ​"វិស្វកម្ម​ដ៏​អស្ចារ្យ"​ ដែលបាន​រៀបចំ​សាងសង់​ឡើង​អស់រយៈពេល​ ១៥​ ឆ្នាំ​និង​មានប្រវែង​សរុប ​៥៥ ​គីឡូម៉ែត្រ​ នេះ​ត្រូវបាន​ដាក់ឲ្យ​ប្រើប្រាស់ជាផ្លូវការ។​

    ស្ពាន​ហុងកុង-ជូហៃ-ម៉ាកាវ ​គឺជា​គម្រោង​ចរាចរណ៍​ឆ្លងកាត់​សមុទ្រ​ដែល​វែងជាងគេ​និង​លំបាក​ជាងគេបំផុត​លើពិភពលោក​ដែល​រួមសហការសាងសង់​ដោយ​ខេត្ត​ក្វាងតុង​ តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​និង​ម៉ាកាវ​ជាលើកដំបូង។​ស្ពាននេះ​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​ដ៏​សំខាន់បំផុត​នៅ​តំបន់​ Dawan​ នៃ​ខេត្តក្វាងតុង​ តំបន់ហុងកុង​និង​ម៉ាកាវ។​នេះជា​លើក​ដំបូង​ដែល​សម្រេចបាន​នូវ​ការតភ្ជាប់​រវាង​ផ្លូវគោក​ក្រុងជូហៃ​ទៅកាន់​ តំបន់ម៉ាកាវ​និង​ហុង​កុង។​បន្ទាប់ពី​ស្ពាននេះ​ត្រូវបាន​ដាក់ឲ្យ​ប្រើប្រាស់​ជាផ្លូវការ ​ការធ្វើដំណើរ​ពី​តំបន់ហុងកុង​ទៅ​ក្រុង​ជូហៃ​និង​តំបន់ម៉ាកាវ​នឹង​ត្រូវ​កាត់បន្ថយ​រយៈពេល​ពោលគឺ​ពី ​៣ ​ម៉ោង​មកនៅ​ត្រឹម​តែ​ ៤៥ ​នាទី​ដែល​នឹង​ជំរុញ​ការអភិវឌ្ឍ​តំបន់​ Dawan​ នៃ​ខេត្ត​ក្វាងតុង​ តំបន់ហុងកុង​និង​ម៉ាកាវ​យ៉ាង​ឆាប់រហ័ស។លោក​ Meng​ Fanchao​ អគ្គស្ថាបត្យករ​នៃ​ស្ពាន​ហុងកុង​-ជូហៃ​-ម៉ា​កាវ​បាន​ថែ្លងថា ​វានឹង​ផ្លាស់ប្តូរ​ទាំងស្រុង​នូវ​រចនាសម្ព័ន្ធសង្គម ​សេដ្ឋកិច្ច​និង​ចរាចរណ៍​នា​បច្ចុប្បន្ន​នេះ​ដែល​នាំឲ្យ​ប្រជាជន​ទទួលបាន​ជីវិត​រស់នៅ​បែបថ្មី ​ហើយ​នឹងនាំមក​នូវ​អត្ថប្រយោជន៍​សេដ្ឋកិច្ច​រាប់​ពាន់លាន។​

图片默认标题_fororder_港珠澳大桥开通形成三地一小时生活圈(沈湜拍摄)

   ក្នុង​ពេល​កសាង​ស្ពាន​ហុងកុង-ជូហៃ-ម៉ាកាវ ​សម្ភារៈ​ថ្មី ​សិល្បៈ​ថ្មី ​បរិក្ខា​ថ្មី ​និង​បច្ចេកវិទ្យា​ថ្មី​បាន​លេចចេញ​ឡើង​គ្មាន​ទី​បញ្ចប់ ​ក្នុងនោះ ​គ្រាន់​តែ​កម្មសិទ្ធិ​បញ្ញា​មាន​ដល់​ទៅ​ជាង ៤០០ ​មុខ ​បាន​បំពេញ​ភាពចន្លោះ​ប្រហោង​នៃ​វិស័យ​ជាច្រើន​។​លោក ​Su ​Quanke ​អគ្គវិស្វករ​មន្ទីរ​គ្រប់​គ្រង​ស្ពាន​ហុងកុង-ជូហៃ-ម៉ាកាវ ​បាន​វាយតម្លៃ​ថា ​៖ “​ស្ពាន​ហុងកុង-ជូហៃ-ម៉ាកាវ ​ជា​ស្ពាន​បច្ចេកវិទ្យា​និង​ច្នៃប្រឌិត​ដ៏​ពិតប្រាកដ​។​នៅ​ពីក្រោយ​បញ្ហា​ប្រឈម​លំដាប់​ពិភពលោក​ទាំង​នេះ ​គឺ​ជា​កម្លាំង​ជំរុញ​ដ៏​ខ្លាំងក្លា​ប្រកប​ដោយ​ភាពច្នៃ​ប្រឌិត​លើ​ផ្នែក​សំខាន់​និង​ការ​គាំទ្រ​ផ្នែក​បច្ចេកវិទ្យា​ដ៏​រឹងមាំ។”​

      ឧទាហរណ៍ ​ដើម្បី​ដោះស្រាយ​នឹង​បញ្ហា​ប្រឈម​ធំៗ​ចំនួន​ ៤ ​ពោលគឺ​ការគ្រប់​គ្រង​នៃ​ការ​សាងសង់​សំណង់ ​បច្ចេកវិទ្យា​ផ្នែក​វិស្វកម្ម ​ការការពារ​បរិស្ថាន ​និង​សន្តិសុខលើ​ផ្ទៃ​សមុទ្រ ​ស្ពាន​ហុងកុង-ជូហៃ-ម៉ាកាវ ​បាន​ប្រកាន់​យក​គោល​នូវ​​គំនិត​ស្តីពី​ “ការផលិត​ដោយ​ឧស្សាហូបនីយកម្ម​”  ​ដែល​អាច​ទប់ទល់​នឹង​ព្យុះ​សង្ឃរា​ទីហ្វុង​ទី​ ១៦  ​ការរញ្ជួយដី​ ៧ ​រីច្ឆទ័រ ​ហើយ​អាយុកាល​ប្រើប្រាស់​ដល់​ទៅ ​១២០ ​ឆ្នាំ​ជាដើម។​ទាំងនេះ​ក៏​ជា​ការអនុវត្ត​នូវ​គំនិត​ស្តីពី​ “​ការផលិត​ដោយ​ឧស្សាហូបនីយកម្ម ”​ដោយ​គ្រប់​ជ្រុងជ្រោយ​មុនគេ​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការកសាង​ស្ពាន​ឆ្លង​កាត់​សមុទ្រ​ពិភពលោក​នេះ។​

    ក្នុង​វិស័យ​ច្នៃប្រឌិតថ្មី​សម្រាប់​ស្ពាន​ហុងកុង​-ជូហៃ-ម៉ាកាវ​នេះ​គឺ​នឹង​ប្រើ​ប្រាស់​នូវ​រូបមន្ត​ចេញចូល​គយ​ដោយ​ការ​ត្រួតពិនិត្យ​នៅ​តំបន់​ចំនួន​៣ ​ក្នុង​នោះ​ នៅ​តំបន់​ជូហៃ​-ម៉ាកាវ​នឹង​ប្រើ​ប្រាស់​នូវ​រូបមន្ត​ថ្មី​គឺ​សហការ​ត្រួត​ពិនិត្យ​ និង​អនុញ្ញត្ត​ឲ្យ​ចេញចូល​តែ​ម្តង។​ប្រការ​គួរឲ្យ​កត់សម្គាល់​គឺ ​អំឡុង​ពេល​នៃ​ដំណើរការ​កសាង​ស្ពាន​ហុងកុង​-ជូហៃ-ម៉ាកាវ​ ​នៅ​លំហ​ទឹក​តំបន់​នេះ​ ​ចំនួន​ត្រី​ផ្សោត​ពណ៌​ស​ចិន​បាន​កើនឡើង​ពី​១២០០​ក្បាល​នៅ​ឆ្នាំ​២០១០​ដល់​ជាង​២​ពាន់​ក្បាល​នា​ពេល​បច្ចុប្បន្ន​នេះ ​ដែល​បង្ហាញ​ពី​ការ​រួម​រស់​នៅ​ដោយ​ចុះ​សម្រុង​គ្នា​រវាង​មនុស្ស​និង​ធម្មជាតិ។​ការ​ទាំង​អស់​នេះ​សុទ្ធតែ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ប្រាជ្ញា​នៃ​ការកសាង​រចនាបទ​ស្ពាន​ហុងកុង​-ជូហៃ-ម៉ាកាវ។​ដូច្នេះ ​ស្ពាន​ហុងកុង​-ជូហៃ-ម៉ាកាវ​ត្រូវ​បាន​គេ​ផ្តល់​កិត្តិយស​ជា​ភ្នំ​Qomolangma(ភ្នំអេវឺរ៉េស)នៃ​ស្នាដៃ​សំណង់​ស្ថាបត្យកម្ម​របស់​ប្រទេសចិន​ដែល​ពី​មហាប្រទេស​នៃ​សំណង់​ស្ពាន​ទៅ​ជា​ប្រទេស​ខ្លាំង​ពូកែ​នៃ​សំណង់​ស្ពាន។ ​កាសែត ​TheGuardian ​នៃ​ប្រទេស​អង់គ្លេស​បាន​កំណត់​ស្ពាន​នេះ​ជា​អច្ឆរិយមួយ​ក្នុង​ចំណោម​អច្ឆរិយ​ចំនួន​៧​នៃ​ពិភពលោកថ្មី។​

    ស្ពាន​ហុងកុង​-ជូហៃ​-ម៉ាកាវ​ជា​ភស្តុតាងថ្មី​បំផុត​មួយ​នៃការ​ច្នៃប្រឌិត​ថ្មី​របស់​ចិន​។ក្នុង​រយៈ​ពេល​ ៤០ ​ឆ្នាំ​នៃ​ការធ្វើ​កំណែទម្រង់​និង​បើក​ទូលាយ​ចិន​កន្លងទៅនេះ​ ពិសេស​ក្នុង​រយៈ​ពេល​ ៥​ ឆ្នាំ​ចុងក្រោយ​នេះ ​នៅក្រោម​ការ​​ណែនាំ​នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ដោយ​គំនិត​ការ​ច្នៃ​ប្រឌិត​ថ្មី​និង​គោលដៅនៃ​ការ​កសាង​ប្រទេស​បែប​ច្នៃប្រឌិត​ថ្មី​ ប្រទេស​ចិន​បាន​ដើរ​លើ​ផ្លូវ​ច្នៃ​ប្រឌិត​ថ្មី​ដោយ​ម្ចាស់ការ​ដែល​ប្រកបដោយ​លក្ខណៈពិសេស​ចិន។​លោក​ Klaus ​Schwab ​ស្ថាបនិក​និង​ជា​ប្រធាន​ប្រតិបត្តិ​នៃ​វេទិកា​​សេដ្ឋកិច្ច​ពិភពលោក​បាន​វាយតម្លៃ​ថា​ ​ប្រទេស​ចិន​បាន​ដើរ​លើ​ផ្លូវ​អភិវឌ្ឍន៍​ដ៏​ល្អប្រសើរ​ដើម្បី​បង្កើត​សង្គម​បែប​ច្នៃប្រឌិត​ថ្មី។​

គោលដៅ​មួយ​នៃ​ការ​អភិវឌ្ឍ​​ហុងកុង​ ជូហៃ​ ម៉ាកាវ​ព្រមទាំងក្រុង​ជាប់​ជិត​ខាង​ គឺ​ខិតខំប្រឹង​ប្រែង​កសាង​តំបន់​នេះ​ឲ្យក្លាយ​ជា​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​និង​ការ​ច្នៃប្រឌិត​ថ្មី​លើពិភពលោក​។​យើង​អាច​ជឿជាក់​ថា​ ទន្ទឹម​នឹងការ​ដាក់ឲ្យ​ប្រើប្រាស់​ស្ពាន​ហុងកុង​-ជូហៃ​-ម៉ាកាវ​ នឹង​អំណោយ​ផល​ដល់​ការ​បង្កើន​ការ​ច្នៃប្រឌិត​ថ្មី​កាន់តែ​ច្រើន​ក្នុង​​តំបន់​នេះ​ ជំរុញ​ឲ្យ​សេដ្ឋកិច្ច​ចិន​វិវឌ្ឍន៍​ទៅមុខ​ដោយ​មាន​គុណភាព​ខ្ពស់ ​នាំ​មក​នូវ​ជីវភាព​ល្អ​បវរ​ដល់​ប្រជាជន​​ជា​មួយ​នឹង​សមិទ្ធផល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី​ថែម​ទៀត៕​

图片默认标题_fororder_港珠澳大桥珠海公路口岸 (沈湜拍摄)

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស