郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

404 Not Found

404 Not Found


nginx

ប្រទេសថៃរៀបចំពិធីរំលឹកខួបទី២នៃការសោយទិវង្គតរបស់ព្រះបាទ ភូមីបុល អាឌុលយ៉ាដេត អតីតព្រះមហាក្សត្រថៃ

2018-10-15 15:33:54 cri

      ថ្ងៃទី ១៣ ខែ​តុលា ឆ្នាំ ២០១៨​នេះ គឺ​ជា​ខួបទី ២ ​នៃ​ការសោយ​ទិវង្គត​របស់​ព្រះបាទ ភូមីបុល អាឌុលយ៉ាដេត អតីត​ព្រះមហាក្សត្រ​ថៃ​ ។​ តំបន់​នានា​នៃ​ប្រទេស​ថៃ​​បាន​រៀប​ចំ​ពិធី​រំលឹក​​វិញ្ញាណក្ខន្ធ ដោយ​ប្រជាជន​បាន​ពាក់​​អាវ​ព័ណ៌​លឿង ដើម្បី​រំលឹក​ដល់​អតីត​ព្រះ​មហាក្សត្រ​ដែល​ជា​ទី​សក្ការបូជា​ដ៏​ខ្ពង់​ខ្ពស់​បំផុត​របស់​ពួក​គេ ។

     នៅ​វេលា​ប្រមាណ​ម៉ោង​ ៦ ព្រឹក​ថ្ងៃ​ដដែល លោក ប្រាយុទ្ធ ចាន់អូចា នាយក​រដ្ឋមន្រ្តី​ថៃ​និង​ភរិយា ព្រម​និង​សមាជិក​គណៈ​រដ្ឋមន្ត្រី​ មន្ត្រី​រាជ​រដ្ឋាភិបាល បាន​រៀបចំ​ពិធី​ព្រះពុទ្ធសាសនា​នៅ​វាល​ព្រះស្រែ​ក្រុង​បាងកក ដើម្បី​រំលឹក​ពី​ព្រះរាជបូជនីយកិច្ច​របស់​អតីត​ព្រះ​មហាក្សត្រ​ ។

      នៅ​ពេល​មុន​នេះ លោក ប្រាយុទ្ធ បាន​ថ្លែង​សុន្ទរកថា​តាម​កញ្ចក់​ទូរទស្សន៍​នា​យល់​ថ្ងៃទី ១២ ខែ​តុលា​ថា ​ សង្ឃឹម​ប្រជាជន​ថៃ​​ពាក់​អាវ​ព័ណ៌​លឿង​ដែល​ជា​ព័ណ៌​តំណាង​ឲ្យ​ព្រះមហាក្សត្រ​នៅ​ថ្ងៃទី ១៣ ខែ​តុលា ដោយ​មិន​ចាំបាច់​ពាក់​អាវ​ព័ណ៌​ខ្មៅ​ឬ​ព័ណ៌​កាន់​ទុក្ខ​ផ្សេង​ទៀត​នោះ​ទេ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស