ថ្ងៃទី ១០ ខែតុលា លោក វ៉ាន់ យី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាតាមទូរស័ព្ទតាមការណាត់ជាមួយលោកស្រី Freeland រដ្ឋមន្ត្រីការបរទេសប្រទេសកាណាដា ។
ថ្លែងក្នុងកិច្ចជំនួបតាមទូរស័ព្ទ លោកស្រី Freeland បានលើកឡើងថា ប្រទេសកាណាដារំពឹងរួមសហការជាមួយប្រទេសដទៃទៀតក្នុងនោះក៏បូករួមទាំងប្រទេសចិនផង ដើម្បីបន្តប្រកាន់ខ្ជាប់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានមូលដ្ឋានខាងច្បាប់កំណត់ និងប្រឆាំងការគាំពារនិយាយផ្នែកពាណិជ្ជកម្ម ។
ជាការឆ្លើយតប លោក វ៉ាន់យីបានថ្លែងថា សង្ឃឹមប្រទេសកាណាដានឹងចាត់ប្រើប្រតិបតិ្តការជាក់ស្តែង រួមសហការជាមួយប្រទេសចិនក្នុងការគាំពារប្រព័ន្ធពាណិជ្ជកម្មសេរីលើពិភពលោក ក៏ដូចជាជំរុញដំណើរកសាងតំបន់ពាណិជ្ជកម្មសេរីរបស់ចិននិងកាណាដាផងដែរ ៕