ពិព័រណ៍នាំចូលអន្តរជាតិនៃប្រទេសចិនលើកដំបូងនឹងសម្ពោធបើកនៅថ្ងៃទី៥ខែវិច្ឆិកាខាងមុខ ក្រុងសៀងហៃដែលជាម្ចាស់ផ្ទះបានដាក់ចេញខ្សែផ្លូវទស្សនាចំនួន៤៥ផ្លូវនិងសកម្មភាពជំរុញការវិនិយោគចំនួន៣០លើកសម្រាប់ពាណិជ្ជករដែលនឹងចូលរួមពិព័រណ៍លើកនេះ ដើម្បីផ្សព្វផ្សាយថែមទៀតនូវបរិយាកាសធ្វើពាណិជ្ជកម្មរបស់ក្រុងសៀងហៃ ក៏ដូចជាបង្កើនការផ្លាស់ប្តូរនិងតភ្ជាប់រវាងខណ្ឌនានានៃក្រុងសៀងហៃនិងស្ថាប័នសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលនឹងចូលរួមពិព័រណ៍នាំចូលអន្តរជាតិចិន៕