郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក លីខឺឈាង នាយករដ្ឋមន្ត្រីចិនរំពឹងថាចិននិងជប៉ុនអាចរួមគ្នាគាំពារពហុភាគីនិយមនិងប្រព័ន្ធពាណិជ្ជកម្មសេរី

2018-10-11 15:02:29 cri

      ថ្ងៃទី ១០ ខែ​តុលា នៅ​ក្រុង​ប៉េកាំង ពេល​ជួប​សំណេះ​សំណាល​ជា​មួយ​តំណាង​ប្រទេស​ជប៉ុន​ដែល​អញ្ជើញ​មក​ចូលរួម​កិច្ច​សន្ទនា​ជុំ​ទី ៤​នៃ​​សហគ្រិន​និង​អតីត​មន្ត្រី​ជាន់​ខ្ពស់​រវាង​ចិន​និង​ជប៉ុន លោក លីខឺឈាង​ នាយក​រដ្ឋមន្ត្រី​ចិន​បាន​ថ្លែង​ថា សង្ឃឹម​ប្រទេស​ចិន​និង​ជប៉ុន​អាច​រួម​គ្នា​គាំពារ​ពហុភាគី​និយម​និង​ប្រព័ន្ធ​ពាណិជ្ជកម្ម​សេរី ។

      ថ្លែង​ក្នុង​កិច្ច​ជំនួប លោក លីខឺឈាង បាន​លើក​ឡើង​ថា ប្រទេស​ចិន​និង​ជប៉ុន​ជា​តួ​អង្គ​សេដ្ឋកិច្ច​សំខាន់​លើ​ពិភពលោក សង្ឃឹម​ភាគី​ទាំង​ពីរ​អាច​ពង្រឹង​និង​​ពង្រីក​ឧត្តមភាព​បំពេញ​បន្ថែម​គ្នា​ ក្នុង​ន័យ​គាំពារ​ពហុភាគី​និយម​និង​ប្រព័ន្ធ​ពាណិជ្ជកម្ម​សេរី​ ។ ប្រទេស​ចិន​នឹង​បន្ត​បើ​ទូលាយ​ និង​បន្ត​ដើរ​តួនាទី​សកម្ម​តទៅ​ទៀត​ដើម្បី​ជំរុញ​ការ​ផ្លាស់​ប្តូរ​និង​កិច្ច​សហប្រតិបតិ្តការ​រវាង​ចិន​និង​ជប៉ុន ។

      ជា​ការ​ឆ្លើយ​តប លោក Fukuda Yasuo អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ និង​តំណាង​ជប៉ុន​ផ្សេង​ទៀត​បាន​ថ្លែង​ថា មជ្ឈដ្ឋាន​សេដ្ឋកិច្ច​ជប៉ុន​រីក​រាយ​រួម​សហការ​ជា​មួយ​ប្រទេស​ចិន​ ក្នុង​ន័យ​ធ្វើ​ការ​ពិគ្រោះ​ពិភាក្សា​យ៉ាង​សកម្ម​អំពី​​ការ​ជំរុញ​ច្នែ​ប្រឌិត​ថ្មី​និង​កិច្ច​សហប្រតិបតិ្តការ​ជា​មួយ​ទីផ្សារ​ភាគី​ទីបី ក៏​ដូច​ជា​បង្កើន​កិច្ច​សហប្រតិបតិ្តការ​រវាង​ភាគី​ទាំង​ពីរ​លើ​វិស័យ​​ប្រឈម​នឹង​ការសាកល្បង​ដូច​គ្នា ដូច​ជា​ការពារ​បរិស្ថាន ការ​ប្រឈម​នឹង​បញ្ហា​ឈាន​ចូល​សង្គមមនុស្ស​វ័យ​​ជរា​ជា​ដើម ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស