郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងប្រទេសចិនគូសបញ្ជាក់ថា ការប្រើប្រាស់ថវិកាអង្គការសហប្រជាជាតិត្រូវកាន់តែផ្តោតសំខាន់ទៅលើការគ្រប់គ្រងប្រសិទ្ធភាពដោយគ្រប់ជ្រុងជ្រោយ

2018-10-11 14:39:34 cri

      ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ក្នុង​សនិ្នសីទ​ជា​ប្រចាំ​នៃ​គណៈកម្មាធិការ​ទី​៥​របស់​មហា​សនិ្នបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៣ ស្តីពី​ការងាររៀបចំ​សនិ្នសីទ លោក Ma Zhaoxu តំណាង​ប្រទេស​ចិន​ប្រចាំ​ជា​អចិន្ត្រៃយ៍​នៅ​អង្គការ​សហប្រជាជាតិ​បាន​គូស​បញ្ជាក់​ថា ការប្រើ​ប្រាស់​ថវិកា​អង្គការសហប្រជាជាតិ​ត្រូវ​កាន់តែ​ផ្តោត​សំខាន់​ទៅ​លើ​ការ​គ្រប់​គ្រង​ប្រសិទ្ធភាព​ដោយគ្រប់​ជ្រុង​ជ្រោយ​ ។

      ថ្លែង​ក្នុង​សនិ្នសីទ លោក Ma Zhaoxu បាន​លើក​ឡើង​ថា ប្រទេស​ចិន​នឹង​ចូលរួម​ការ​ពិគ្រោះ​ពិភាក្សា​ដោយ​គ្រប់​ជ្រុង​ជ្រោយ​និង​ស៊ីជម្រៅ​​អំពី​បញ្ហា​ពាក់​ព័ន្ធ នឹង​រួម​គ្នា​ជា​មួយ​ប្រទេស​ជា​សមាជិក​ផ្សេង​ទៀត​ធ្វើ​ការងារ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ល្អ ដើម្បី​ធានាជាក់​លាក់​ឲ្យ​ការ​គ្រប់​គ្រង​ថវិកា​របស់​អង្គការ​សហប្រជាជាតិ​អាច​បង្ហាញ​ឲ្យ​បាន​ពេញ​លេញ​​បំផុត​នូវ​ផល​ប្រយោជន៍​និង​សំណូម​ពរ​របស់​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស