翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានចិននិងអាស៊ាន

2018-10-11 15:37:46 cri

-លោក​Li Keqiang នាយករដ្ឋមន្រ្តី​ចិន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​តាជីគីស្ថាន​ដើម្បី​ចូលរួម​សន្និសីទ​លើក​ទី ១៧ នៃ​ក្រុមប្រឹក្សា​ប្រមុខ​​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​នៃ​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​ ។

-លោក​​Li Keqiang នាយករដ្ឋមន្រ្តី​ចិនថ្លែង​ថា សង្ឃឹម​ថា ប្រទេស​ចិននិង​ជប៉ុន​អាច​រួម​សហការ​គ្នា​ក្នុង​ការ​គាំពារ​ពហុភាគីនិយម​និង​ប្រព័ន្ធ​ពាណិជ្ជកម្មសេរី ។

-អ្នក​នាំពាក្យ​នៃ​ក្រសួងការបរទេសចិន​ប្រតិកម្ម​ចំពោះការ​​ថ្កោលទោស​របស់​ភាគី​អាមេរិក​ថា គ្មាន​ប្រទេស​ណា​មួយ​​មាន​កម្លាំង​ជាក់ស្តែង​សម្រាប់​ស្តារ​ប្រទេសចិនឡើង​វិញ​នោះ​ទេ ។

-ប្រទេសចិននិង​អាស៊ាន​រៀបចំ​សិក្ខាសាលា​សម្រាប់​កិច្ចសហប្រតិបត្តិការ​នៃការអនុវត្ត​អនុសញ្ញា​ស្តីពីពលករ​​នាវាចរណ៍​អន្តរជាតិ​ជា​លើក​ដំបូង ។

-កិច្ចប្រជុំ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ផ្នែក​​បង្រ្កាប​បទ​ឧក្រិដ្ឋ​រវាង​ក្រសួង​សន្តិសុខ​​សាធារណៈ​​ប្រទេស​ចិននិង​វៀតណាម​បើក​ធ្វើ​នៅក្រុង​ប៉េកាំង ។

-ពិព័រណ៍​នៅ​បរទេស​អំពី​សមិទ្ធផល​ច្នៃ​ប្រឌិត​ថ្មី​ខាងបច្ចេកវិទ្យា​​របស់​បណ្ឌិត្យសភា​ប្រទេសចិន​សម្ពោធ​បើក​នៅ​ក្រុង​​បាងកក ។

-លំហ​សមុទ្រ​​នៅក្បែរ​ខេត្ត​ជ្វា​ខាង​កើត​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​កើត​​​គ្រោះ​រញ្ជួយ​ដីកម្រិត​​ ៦,៣ រីច្ឆទ័រ ដែល​បណ្តាល​ឲ្យ​មនុស្ស ៣ នាក់​ស្លាប់បាត់បង់​ជីវិត ។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស