邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំកំពូលនៃភាពជាអ្នកដឹកនាំវ័យក្មេងពិភពលោកលើកទី ១៥ បានបើកធ្វើឡើងដោយផ្តោតទៅលើការសម្របសម្រួលផ្នែកវប្បធម៌រវាងចិននិងប្រទេសលោកខាងលិចក្រោមប្រធានបទ"ខ្សែក្រវាត់មួយនិងផ្លូវមួយ"

2018-10-07 15:04:21 cri

      ថ្ងៃទី ៥ ​ខែ​តុលា​តាម​ម៉ោង​តំបន់  ​កិច្ចប្រជុំ​កំពូល​នៃ​ភាពជា​អ្នកដឹកនាំ​​វ័យ​ក្មេង​ពិភពលោក​លើក​ទី ១៥ ​និងជា​វេទិកា​ប្រទេស​ចិន​ក្រុង​ឡុងដ៍​ឆ្នាំ ២០១៨ ​បាន​បើក​ធ្វើ​ឡើង​​នៅ​​ក្លឹប​សេរីនិយម​ជាតិ​ (National Liberal Club) ​នា​ក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស។​​​​

      ភ្ញៀវកិត្តយស​ចំនួន ១៣  រូប​​បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា​​សំខាន់​ៗ​និង​បាន​ធ្វើ​ការពិភាក្សា​ជា​ក្រុម ។​កិច្ចពិភាក្សា​បាន​ផ្តោត​​លើ​ទិដ្ឋភាព​​​​​នយោបាយ  ​សេដ្ឋកិច្ច ​វប្បធម៌ ​សិល្បៈ​ជាដើម​រវាង​ប្រទេស​ចិន​ ​ប្រទេស​លោក​ខាង​លិច ​និង​ប្រទេស​តាម​បណ្តោយ​តំបន់ "ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ" ​​នាបច្ចុប្បន្ន​​​​  ​ក៏ដូចជា​ទស្សនៈដែល​​វប្បធម៌​ដែល​​​ឆ្លុះបញ្ចាំង​ពី​ជម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន , ​ការនាំចេញនាំចូល​របស់​ប្រទេសចិន​និងឱកាស​សម្រាប់​​​លោក​ខាង​លិច​,​  ​ការធ្វើ​​សមាហរណកម្ម​និង​ជម្លោះ​​រវាង​សិល្បៈ​តន្ត្រី​ខាង​កើត​និង​ខាង​លិច  ​,  ​ការធ្វើ​សមាហរណកម្ម​​និង​​កិច្ចសហប្រតិបត្តិការ​​គ្រប់​ជ្រុងជ្រោយ​​​នៃ​វប្បធម៌​ចិន​និង​ជប៉ុន​​ជាដើម   ​ដើម្បី​ពិគ្រោះពិភាក្សា​ពី​គោលដៅ​និង​ទិសដៅ​អភិវឌ្ឍន៍​រួម​នៃ​ការធ្វើ​កិច្ចសហប្រតិបត្តិការ​រវាង​ចិន​និង​ប្រទេស​លោក​ខាង​លិច​ក្រោម​សភាពការណ៍​សង្គម​នាពេល​​បច្ចុប្បន្ន​៕​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស