魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទំនិញលើកដំបូងរបស់ប្រទេសហ្វីលីពីនសម្រាប់ចូលរួមដាក់បង្ហាញនៅក្នុងពិព័រណ៍នាំចូលចិនអន្ដរជាតិបានត្រូវដឹកជញ្ជូនទៅដល់ប្រទេសចិន

2018-09-25 15:20:32 cri

    ទំនិញ​លើកដំបូង​របស់​ប្រទេសហ្វីលីពីន​សម្រាប់​ចូលរួម​ដាក់បង្ហាញ​ក្នុងពិព័រណ៍​នាំចូល​ចិន​អន្ដរជាតិ​បាន​ត្រូវដឹក​ចេញពី​កំពង់ផែខាងជើង​នៃ​ក្រុងម៉ានីល​កាលពី​ថ្ងៃទី​២១​ ខែ​កញ្ញា​ ទៅកាន់​ក្រុងសៀងហៃ​ប្រទេសចិន។​

    ស្ថាប័នពាណិជ្ជកម្ម​ពាក់ព័ន្ធ​នៅក្នុង​ប្រទេសហ្វីលីពីន​មាន​ការរំពឹងទុក​យ៉ាងខ្លាំង​ចំពោះ​ការ​ចូលរួម​ក្នុង​ពិព័រណ៍​នាំចូល​ចិនអន្ដរជាតិ ​ហើយ​រំពឹងថា​ ពិព័រណ៍នេះ​នឹង​ក្លាយជា​វេទិកា​ដ៏​សំខាន់​មួយ​សម្រាប់​ការផ្សព្វផ្សាយ​ផលិតផល​ហ្វីលីពីន។​យោងតាម​ការធ្វើ​ស្ថិតិឲ្យ​ដឹងថា​ ហ្វីលីពីន​មាន​សហគ្រាស​ចូលរួម​ការតាំង​ពិព័រណ៍​ចំនួន​ ១៥​ សហគ្រាស​ ហើយ​ផលិតផល​សម្រាប់​ដាក់តាំង​ជាសំខាន់ ​គឺ​ចំណីអាហារ​មានលក្ខណៈពិសេស​របស់​ប្រទេស​ហ្វីលីពីន៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស