马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្រ្តីការបរទេសចិនថ្លែងអំពីកំណែទម្រង់ប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិថា ត្រូវតែប្រកាន់ការមិនលះបង់ចោលចំនួន៣

2018-09-14 15:06:20 cri

     កាល​ពី​ថ្ងៃ​ទី​១៣​ខែ​កញ្ញា ​លោក​វ៉ាងយី​សមាជិក​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​ចិន​និង​ជា​រដ្ឋមន្រ្តី​ការ​បរទេស​ចិន​និង​លោក​Jean-Yves Le Drianរដ្ឋមន្រ្តី​ការ​បរទេស​បារាំង​បាន​រួម​គ្នា​ចូល​រួម​សន្និសីទ​សារ​ព័ត៌មាន​បន្ទាប់​ពី​បញ្ចប់​ជំនួប​ពិភាក្សា​ការងារ​នៅ​ក្រុង​ប៉េកាំង ។

លោកវ៉ាងយី​បាន​ថ្លែង​ថា​ ​ប្រទេស​ចិន​គាំទ្រ​ការ​ធ្វើ​កំណែទម្រង់​និង​ការ​បំពេញ​បន្ថែម​ដ៏​ចាំបាច់​ចំពោះ​យន្តការ​ពាណិជ្ជកម្ម​អន្តរជាតិ​ដែល​មានស្រាប់​ក្នុង​នោះ​រួម​ទាំង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ​ដើម្បី​ធ្វើ​ឲ្យ​យន្តការ​នេះ​កាន់តែ​សច្ចធម៌​ មាន​ប្រសិទ្ធិភាព ​និង​សមហេតុផល។​ក្នុង​ដំណើរការ​ពិគ្រោះពិភាក្សា​ស្តីពី​ការ​ជំរុញ​កំណែទម្រង់​ ភាគី​ចិន​ត្រូវតែ​ប្រកាន់​ខ្ជាប់​គោលការណ៍​ចំនួន​៣​ ​ទី​១​មិន​ត្រូវ​បោះបង់​ចោល​តម្លៃ​ជា​ស្នូល​និង​គោលការណ៍​ជា​មូលដ្ឋាន​របស់​អង្គការ​ពាណិជ្ជកម្មពិភពលោក ​ទី​២​មិន​ត្រូវ​បោះបង់​ចោល​សិទ្ធិនិងផលប្រយោជន៍​ដ៏​ត្រឹមត្រូវ​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ​ទី​៣​មិន​ត្រូវ​បោះបង់​ចោល​ស្មារតី​ពិគ្រោះពិភាក្សា​ដើម្បី​ឯកភាព​។

លោកវ៉ាងយីគូសបញ្ជាក់​ថា ​បញ្ហា​កំណែទម្រង់​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​គឺ​មាន​ភាព​ស្មុគស្មាញ​ក្រៃ​លែង ​ហើយ​ពាក់ព័ន្ធ​នឹង​បញ្ហា​ជា​ច្រើន​សង្ឃឹម​ថា​គ្រប់​ភាគី​ទាំងអស់​នឹង​រក្សា​ការ​អត់ធ្មត់ ​ជំរុញ​កំណែទម្រង់​នេះ​ដោយ​សន្សឹមៗ។

អ្នកបកប្រែ:马小青
ប្លុកពិសេស