孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងប្រទេសចិនថ្លែងថា ចិននឹងផ្តល់កម្លាំងជំរុញដ៏ខ្លាំងចំពោះកិច្ចការកាត់បន្ថយភាពក្រីក្រលើទូទាំងពិភពលោក

2018-09-14 15:05:32 cri

    ថ្ងៃទី១៣​ខែកញ្ញា ​លោក​ ​Yu ​Jianhua​ តំណាងចិន​ប្រចាំ​ជាអចិន្ត្រៃយ៍​នៅ​ទីស្នាក់ការ​ក្រុងហ្សឺណែវ​នៃអង្គការ​សហប្រជាជាតិ​និងអង្គការ​អន្តរជាតិ​ផ្សេងទៀត​នៅ​ប្រទេសស្វីស​បាន​ថ្លែងថា ​ដល់ឆ្នាំ​២០២០​ កម្រិត​ស្តង់ដារ​នៃ​ភាពក្រីក្រ​នៅជនបទ​ពេល​បច្ចុប្បន្ន​របស់​ចិននឹង​សម្រេច​ដកចេញ​ផុតពី​ភាពក្រីក្រ ។​ ប្រទេសចិន​នឹងចែករំលែក​បទពិសោធន៍​ជាមួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ដើម្បីផ្តល់​ធនធាន​គ្រប់គ្រាន់​សម្រាប់​កិច្ចការ​កាត់បន្ថយ​ភាពក្រីក្រ​នៅ​ទូទាំង​ពិភពលោក ។

    តំណាង​ប៉ាគីស្ថាន​ប្រចាំ​ជាអចិន្ត្រៃយ៍​នៅ​ទីស្នាក់ការ​ក្រុងហ្សឺណែវនៃ​អង្គការ​សហប្រជាជាតិ​និងនិង​តំណាង​គុយបាប្រចាំ​ជាអចិន្ត្រៃយ៍​នៅ​ទីស្នាក់ការ​ក្រុង​ហ្សឺណែវនៃ​អង្គការ​សហប្រជាជាតិ​សុទ្ធតែ​បង្ហាញថា ​ការកសាង​ខ្សែក្រវាត់មួយ​និងផ្លូវមួយ​បានជំរុញ​យ៉ាងខ្លាំង​នូវ​ការអភិវឌ្ឍ​ប្រទេស​តាមបណ្តោយ​ខ្សែក្រវាត់​មួយនិងផ្លូវមួយ​និងកិច្ចការ​ការពារ​សិទ្ធិមនុស្ស ​។ ប្រទេស​កំពុងអភិវឌ្ឍន៍​សុទ្ធតែ​សង្ឃឹមថា ​នឹងធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេសចិន​ក្នុង​គ្រប់វិស័យ​ឲ្យមាន​ភាពកាន់តែ​ស៊ីជម្រៅ ​រួមគ្នាជំរុញ​ការអភិវឌ្ឍនិង​លុបបំបាត់​​ភាពក្រីក្រ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស