邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទំនាក់ទំនងរវាងចិននិងរុស្ស៊ីមានការណែនាំពីប្រមុខរដ្ឋនិងមានការគាំទ្រពីប្រជាជនយ៉ាងខ្លាំង

2018-09-14 14:58:13 cri

图片默认标题_fororder_%5c%5c172.100.100.3%5ctemp%5c9500033%5c1%5c9500033_1_1_449c61c0-b059-481a-9923-b1933a08f31c

       ក្នុង​អំឡុង​ពេល​វេទិកា​សេដ្ឋកិច្ច​ទិស​បូព៌ា​លើកទី​ ៤ ​ទើបតែ​បញ្ចប់​មុននេះ​ លោក​ស៊ីជីន​ភីង​ប្រធានរដ្ឋ​ចិន​បាន​ជួប​ពិភាក្សា​ការងារលើកទី​៣ ​ជាមួយ​លោក​ភូទីន​ ប្រធានាធិបតី​ក្នុងរយៈពេល​ ៤ ខែ​កន្លងទៅនេះ​ ។ ក្នុង​រយៈពេល​ជាង​ ៥ ឆ្នាំ​ចុង​ក្រោយ​នេះ​  លោក​ស៊ីជីនភីង​និង​លោក​ភូទីន​បាន​ជួប​ពិភាក្សា​ការងារ​ច្រើន​ជាង​ ២០ លើក​ ។ ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​យ៉ាង​ញឹកញាប់​រវាង​ប្រមុខរដ្ឋ​នៃប្រទេស​ទាំងពីរ​បាន​ឆ្លុះបញ្ចាំង​ពី​​កម្រិត​ខ្ពស់​និង​លក្ខណៈពិសេស​នៃទំនាក់ទំនង​រវាង​ចិននិង​រុស្ស៊ី​ ។

       ពេល​បច្ចុប្បន្ននេះ​ ការ​ណែនាំយុទ្ធសាស្ត្រ​ពី​ប្រមុខរដ្ឋ​នៃប្រទេស​ចិននិង​រុស្ស៊ី​បាន​ក្លាយ​ជា​កម្លាំង​ចលករ​យ៉ាង​ខ្លាំង​ក្លា​សម្រាប់​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​យ៉ាង​ស៊ីជម្រៅ​ ។ ទំនាក់ទំនង​ភាព​ជា​ដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​រវាង​ចិននិង​រុស្ស៊ី​បាន​ឈាន​ចូល​យុគសម័យអភិវឌ្ឍន៍​ថ្មី​កម្រិតខ្ពស់​ ។ ក្រៅពី​ការ​លើក​កម្ពស់​គុណភាព​និងទំហំ​ពាណិជ្ជកម្ម​ ប្រទេស​ទាំងពីរ​នៅបាន​ជំរុញ​ជា​បន្តបន្ទាប់​នូវ​គម្រោងសំខាន់​ៗ​ជា​យុទ្ធសាស្ត្រ​មួយ​ចំនួន​ក្នុង​វិស័យ​វិនិយោគ​ ថាមពល​ ផ្លូវគមនាគមន៍​ ការ​កសាងហេដ្ឋារចនាសម្ព័ន្ធ​ អវកាសនិង​អាកាសចរណ៍​ជាដើម ​ហើយ​បានលេចចេញ​នូវ​ចំណុច​កំណើននៃ​​កិច្ច​សហប្រតិបត្តិការ​ថ្មី​ជាច្រើន​ក្នុង​វិស័យ​បច្ចេកវិទ្យា​ កសិកម្ម​និង​ពាណិជ្ជកម្ម​អេឡិត្រូនិចជា​ដើម ។

      មជ្ឈមណ្ឌល​កុមារ​”សមុទ្រ”​រុស្ស៊ី​ដែល​ស្ថិត​នៅ​ទី​ក្រុង​Vladivostok​ធ្លាប់​បាន​ទទួល​និង​ថែរក្សា​កុមារ​ចិន​នៃ​តំបន់​រង​គ្រោះដី​រញ្ជួយ​នៅ​ស្រុក​WenChuanប្រទេស​ចិន​ចំនួន​ជាង​៩រយ​នាក់ ​កុមារ​ចិន​នៅ​មជ្ឈមណ្ឌល​នេះ​បាន​ទទួល​ការ​ថែទាំ​យ៉ាង​ម៉ត់ចត់​ដូច្នេះ​បាន​ចង​មិត្តភាព​ដ៏​ជ្រាលជ្រៅ​ជា​មួយ​នឹង​រុស្ស៊ី។

      ក្រោម​ការ​ដឹកនាំ​របស់​ប្រមុខ​រដ្ឋ​​ប្រទេស​ទាំង​ពីរ ​មូលដ្ឋាន​សង្គម​និង​មតិសាធារណៈ​នៃ​មិត្តភាព​រវាង​ចិន​និង​រុស្ស៊ី​មាន​ភាព​កាន់តែ​រឹងមាំ។​ឆ្លងតាម​ការ​រៀបចំធ្វើ​សកម្មភាព​ប្រចាំ​ឆ្នាំ​ប្រធានបទ​ថ្នាក់​ជាតិ​ដូច​ជា​ឆ្នាំ​ជាតិ ​ឆ្នាំ​ផ្លាស់ប្តូរ​មេត្រីភាព​រវាង​យុវជន ​និង​ឆ្នាំ​ផ្លាស់ប្តូរ​រវាង​ប្រព័ន្ធ​សារ​ព័ត៌មាន ​ការ​ទាក់​ទង​ប្រាស្រ័យ​ទៅ​វិញ​ទៅ​មក​រវាង​ប្រជាជន​ប្រទេស​ទាំង​ពីរ​ចិន​និង​រុស្ស៊ី​មាន​ភាព​កាន់តែ​ជិតស្និទ្ធ​ជា​រៀងរាល់​ថ្ងៃ ​ការ​ស្វែងយល់​ពីគ្នា​កាន់តែ​ស៊ីជម្រៅជា​សន្សឹម​ៗ។

      ទំនាក់ទំនង​រវាង​ប្រទេស​ចិន​និង​រុស្ស៊ី​ជា​គំរូ​សម្រាប់​ទំនាក់​ទំនង​រវាង​ប្រទេស​ធំ​ៗ​និង​បណ្តាប្រទេស​ជិតខាង ​ហើយ​ក៏​បង្ហាញ​ឲ្យ​ឃើញ​នូវ​ជោគជ័យ​នៃ​ការ​ទូត​នៃ​មហាប្រទេស​ដែល​ប្រកបដោយ​លក្ខណៈពិសេស​ចិន​។​ដូច​ដែល​ប្រសាសន៍​របស់​លោក​វ៉ាងយី​ សមាជិក​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​ចិន​និង​ជា​រដ្ឋមន្រ្តី​ការ​បរទេស​ចិន​បាន​ថ្លែង​ថា​ក្រោម​ការ​ថែរក្សា​និង​បណ្តុះ​បណ្តាល​របស់​ប្រមុខ​រដ្ឋ​ប្រទេស​ទាំង​ពីរ​​មិត្តភាព​តកូនតចៅ​រវាង​ចិន​និង​រុស្ស៊ី​បាន​ក្លាយ​ទៅ​ជា​កម្លាំង​ចលករ​មិន​ចេះ​ចប់​ក្នុង​ការ​អភិវឌ្ឍ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ៕​​

 

图片默认标题_fororder_%5c%5c172.100.100.3%5ctemp%5c9500033%5c1%5c9500033_1_1_2e01b363-aa37-47c8-9a45-71054e21fb0d

图片默认标题_fororder_%5c%5c172.100.100.3%5ctemp%5c9500033%5c1%5c9500033_1_1_35a399e9-d828-4a28-b745-406ada5ae0e8

图片默认标题_fororder_%5c%5c172.100.100.3%5ctemp%5c9500033%5c1%5c9500033_1_1_82c3a86b-5e41-4867-bf93-cb5aef83b6c1

 

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស