马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេទិកាស្តីពីការអភិវឌ្ឍវប្បធម៌មនុស្សជាតិតាមបណ្តាញអ៊ីនធើណែតនៃកំពង់ផែព័ត៌មានចិនអាស៊ានធ្វើឡើងនៅក្រុងណាននីងប្រទេសចិន

2018-09-14 18:58:19 cri

图片默认标题_fororder_091401

图片默认标题_fororder_091402

    ថ្ងៃ​ទី​១៣ខែ​កញ្ញា ​វេទិកាស្តីពីការ​អភិវឌ្ឍ​វប្បធម៌មនុស្សជាតិ​តាម​បណ្តាញអ៊ីនធើណែត​នៃ​កំពង់ផែ​ព័ត៌មាន​ចិន​អាស៊ាន​បាន​ធ្វើ​ឡើង​នៅ​ក្រុងណាននីង​ប្រទេស​ចិន​ដែល​ក្រោម​ប្រធានបទ​”ការ​ច្នៃប្រឌិតថ្មី​និង​ការ​រួម​បញ្ចូល​គ្នា​ក្នុង​វិស័យ​វប្បធម៌​មនុស្សជាតិ​ដើម្បី​ណែនាំ​ជីវភាព​ឌីជីថល​ ​” ​ក្នុង​ន័យ​ស្វែងរក​និង​ពិភាក្សា​អំពី​វិធីសាស្រ្ត​ផ្លាស់ប្តូរ​វប្បធម៌​មនុស្សជាតិ​តាម​បណ្តាញ​អ៊ីនធើណែត​រវាង​ចិន​និង​អាស៊ាន​ ​ឯកភាព​មតិ​អភិវឌ្ឍន៍និង​សម្លឹង​មើល​អនាគត​នៃ​កិច្ច​សហប្រតិបត្តិការ​។មន្រ្តី​រដ្ឋាភិបាល​នៃ​ប្រទេស​ចិន​និង​បណ្តាប្រទេស​អាស៊ាន​ចំនួន​១០ ​អ្នក​គ្រប់គ្រង​សហគ្រាស ​អ្នក​ជំនាញ​មុខរបរ​និង​អ្នក​សារ​ព័ត៌មាន​ព្រម​ទាំង​ភ្ញៀវកិត្តិយស​ផ្សេង​ទៀត​រួម​ទាំង​អស់​មាន​ចំនួន​ជាង​២៥០នាក់​បាន​ចូលរួម​វេទិកា​លើក​នេះ។

វេទិកា​នេះ​ជា​វេទិកា​កំពូល​ទី​១​នៃ​វិស័យ​វប្បធម៌មនុស្សជាតិ​តាម​បណ្តាញ​អ៊ីនធើណែត​ដែល​ភូមិភាគ​ស្វយ័ត​ក្វាងស៊ី​បាន​រៀបចំ​ធ្វើ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ការ​ធ្វើ​វេទិកា​នេះ​នឹង​មាន​អត្ថន័យ​សំខាន់​និង​វិជ្ជមាន​ក្នុង​ការ​ជំរុញ​កិច្ចកសាង​ក្វាំងស៊ី​ឌីជីថល ​ជំរុញ​ដំណើរការ​កសាង​ភូមិភាគ​ខ្លាំង​ពូកែផ្នែក​បណ្តាញអ៊ីនធើណែត​និង​វប្បធម៌​និង​លើក​កម្ពស់​កម្រិត​សហប្រតិបត្តិការ​ផ្លាស់​ប្តូរ​វប្បធម៌​តាម​បណ្តាញអ៊ីនធើណែត​រវាង​ចិន​និង​អាស៊ាន។

តាម​ដឹង ​នៅ​លើ​វេទិកា​នេះ​ ​អ្នកទទួលខុស​ត្រូវ​នៃ​ស្ថានីយ​វិទ្យុ​និង​ស្ថានីយ​ទូរទស្សន៍​នៃ​ប្រទេស​កម្ពុជា​ ​ឡាវ​និង​ម៉ាឡេស៊ី​ជា​ដើម​បាន​ឧទ្ទេសនាម​អំពី​សភាពការណ៍​អភិវឌ្ឍន៍​ក្នុង​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ថ្មី​និង​ការ​ផ្សព្វផ្សាយ​វប្បធម៌​តាម​បណ្តាញ​អ៊ីនធើណែត​របស់​ប្រទេស​ខ្លួន​ដោយ​ឡែក​ពី​គ្នា​។

អ្នកបកប្រែ:马小青
ប្លុកពិសេស