马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិនបង្ហាញថា បានទទួលការអញ្ជើញពីប្រទេសអាមេរិកស្តីពីការចរចាពាណិជ្ជកម្មហើយ ភាគីទាំងពីរកំពុងតែទាក់ទងនិងសម្របសម្រួលគ្នាដោយលម្អិតនិងជាក់លាក់

2018-09-14 15:07:38 cri

ថ្ងៃ​ទី​១៣ខែ​កញ្ញា ​លោកGaoFengអ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​នៅ​ទី​ក្រុង​ប៉េកាំង​ថា ​ភាគី​ចិន​បាន​ទទួលការ​​អញ្ជើញ​ពី​ប្រទេស​អាមេរិក​ស្តីពី​ការ​ចរចា​ពាណិជ្ជកម្ម​ ​ភាគីទាំង​ពីរ​កំពុង​តែ​ទាក់ទង​និង​សម្របសម្រួល​គ្នា​ដោយ​លម្អិត​និង​ជាក់លាក់។

លោកGaoFengបន្ត​ថា ​ក្រុម​ពិគ្រោះ​ពិភាក្សា​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​កំពុង​ទាក់ទង​គ្នា​តាម​គ្រប់​រូបភាព​ជាប់​រហូត​នា​ពេល​កន្លង​ទៅ​នេះ ​ភាគី​ចិន​បញ្ជាក់ថា ​បាន​ទទួល​ការ​អញ្ជើញ​ពី​ប្រទេស​អាមេរិក ​ហើយ​ប្រទេស​ចិន​កាន់​អាកប្បកិរិយា​ស្វាគមន៍​ចំពោះ​ការនេះ។ភាគី​ទាំង​ពីរ​កំពុងតែ​សម្របសម្រួល​គ្នា​អំពី​ការងារ​ចរចា​ដ៏​លម្អិត​និង​ជាក់លាក់។

អ្នកបកប្រែ:马小青
ប្លុកពិសេស