孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេទិកាកិច្ចសហប្រតិបត្តិការស្តីពីផលិតភាពនិងវិនិយោគរបស់ប្រទេសតាមដងទន្លេឡានឆាងនិងមេគង្គបានធ្វើឡើងនៅក្រុងណាននីង

2018-09-14 14:53:51 cri

图片默认标题_fororder_402078526

    ថ្ងៃទី១៣​ខែកញ្ញា​ វេទិកា​កិច្ចសហប្រតិបត្តិការ​ស្តីពី​ផលិតភាព​និងវិនិយោគ​របស់​ប្រទេស​តាម​ដងទន្លេឡានឆាង​និង​មេគង្គ​បានធ្វើឡើង​នៅក្រុង​ណាននីង​ភូមិភាគ​ស្វយ័ត​ក្វាងស៊ី​ប្រទេសចិន​ ក្រោម​ប្រធានបទ​”​ការធ្វើឲ្យ​កិច្ចសហប្រតិបត្តិការ​ផ្នែកផលិតភាព​មានភាពកាន់តែ​ស៊ីជម្រៅ​និង​ជំរុញ​ការអភិវឌ្ឍរួម”​​​ ។ លោក​ Ning ​Jizhe ​អនុប្រធាន​គណៈកម្មាធិការ​អភិវឌ្ឍន៍​និង​កំណែ​ទម្រង់ជាតិ​ចិននិង​លោក ​សុខ ​សូកេន ​អនុរដ្ឋលេខាធិការ​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បានអញ្ជើញ​ចូលរួម​វេទិកា​និងថ្លែង​សុន្ទរកថា ។

    លោក ​Ning ​Jizhe ​បានថ្លែងថា​ ប្រទេសចិន​និងប្រទេស​តាមដង​ទន្លេឡានឆាង​និង​មេគង្គ​បាន​គោរពគ្នា​ទៅវិញទៅមក​និង​បានធ្វើ​ការពិគ្រោះ​ពិភាក្សាគ្នា​ដោយ​ឈរលើ​មូលដ្ឋាន​ស្មើភាពគ្នា​​ ។​ ចាប់តាំងពី​ឆ្នាំ២០១៦​រៀងមក​ កិច្ចសហប្រតិបត្តិការ​ផ្នែកផលិតភាព​ពហុភាគី​រវាង​ប្រទេស​ទាំង៦​តាមដង​ទន្លេឡានឆាង​និងមេគង្គ​បានទទួល​សមិទ្ធផល​ជាសន្សឹមៗ ។

    តំណាង​រដ្ឋាភិបាល​នៃប្រទេស​តាមដង​ទន្លេឡានឆាង​និងមេគង្គបាន​សំដែង​នូវ​ការគាំទ្រ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ផលិតភាព​រវាង​ប្រទេស​ទាំង៦​តាមដងទន្លេ​ឡានឆាង​និង​មេគង្គ ​ហើយ​បញ្ជាក់ថា ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ផលិតភាព​រវាង​ប្រទេស​ទាំង៦​តាមដងទន្លេ​ឡានឆាង​និងមេគង្គ​បានដើរ​តួនាទីយ៉ាង​សកម្មក្នុង​ការជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស