孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនជំរុញយ៉ាងសកម្មនូវការបង្កើតយន្តការសម្ព័ន្ធនៃការផ្លាស់ប្តូរវប្បធម៌នៃខ្សែក្រវាត់មួយនិងផ្លូវមួយ

2018-08-29 16:01:36 cri

    ពេល​ថ្មីៗកន្លង​ទៅនេះ​ ល្ខោន​អូបេរ៉ា​​ឈ្មោះថា ​《ម៉ាកូប៉ូឡូ》 ​ដែល​បង្កើត​ឡើង​ដោយ​សិល្បករ​ប្រទេសចិន​ អង់គ្លេស​និង​ដាណឺម៉ាក​ជាដើម​​ត្រូវបាន​សម្តែង​នៅ​មជ្ឈមណ្ឌល​សិល្បៈ ​Tianqiao​ ក្រុងប៉េកាំង ​។ ​ល្ខោន​អូបេរ៉ានេះ​បាន​បង្ហាញឲ្យ​ឃើញពី​​បំណង​ប្រាថ្នា​យ៉ាងខ្លាំងក្លា​របស់​​គ្រប់ជនជាតិ​ដើម្បី​បន្ត​ការធ្វើ​សមាហរណកម្ម​និង​ការអភិវឌ្ឍ​ ហើយបាន​បង្ហាញពី​តម្លៃ​សំខាន់​និងអត្ថន័យ​យូរអង្វែងនៃ​ការគាំពារ​លំហូរ​យ៉ាង​រលូន​នៃផ្លូវសូត្រ​និងបង្កើត​សហគមន៍​រួម​វាសនា​តែមួយ​របស់​មនុស្សជាតិ​ផងដែរ ។

    នៅខែធ្នូ​ឆ្នាំ២០១៦​ ក្រសួង​វប្បធម៌ចិន​បាន​លើកឡើងថា​ បង្កើន​ការអភិវឌ្ឍ​យន្តការ​កិច្ចសហប្រតិបត្តិការ​និងផ្លាស់ប្តូរ​វប្បធម៌​រវាង​ប្រទេស​ចិននិង​ប្រទេស​និងតំបន់​តាម​ខ្សែក្រវាត់​មួយ​និងផ្លូវមួយ​ ជំរុញ​បង្កើត​សម្ព័ន្ធ​ពិសេស​ចំនួន៥ ​គឺសម្ព័ន្ធ​រោងល្ខោន​អន្តរជាតិនៃ​ផ្លូវសូត្រ​និង​សម្ព័ន្ធ​សារមន្ទីរ​អន្តរជាតិនៃ​ផ្លូវសូត្រ​ជាដើម ​ដើម្បី​ទទួលបាន​ការស្វែងយល់គ្នា​ គោរពគ្នា​និង​ជឿទុកគ្នា​ទៅវិញ​ទៅមក​រវាង​ប្រជាជន​តាម​ខ្សែក្រវាត់​មួយនិង​ផ្លូវមួយ ​និង​រួមវិភាគទាន​ចំពោះ​ការបង្កើត​សហគមន៍​រួមវាសនា​តែមួយ​ដែល​ទទួល​ខុសត្រូវ​រួមគ្នា​និងចែក​រំលែក​ផលប្រយោជន៍​ជាមួយគ្នា ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស