魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ី ជីនភីង ប្រធានរដ្ឋចិនផ្ញើរលិខិតអបអរសាទរជូនទៅកាន់សន្និសីទជាន់ខ្ពស់ស្តីពីកម្មសិទ្ធិបញ្ញានៃគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយឆ្នាំ២០១៨

2018-08-28 22:23:55 cri

    សន្និសីទ​ជាន់ខ្ពស់​ស្តីពី​កម្មសិទ្ធិបញ្ញា​នៃ​គំនិតផ្តួចផ្តើម​ខ្សែ​ក្រវាត់មួយ​និង​ផ្លូវមួយ​ឆ្នាំ២០១៨​បាន​ប្រារព្ធឡើង​នៅក្រុង​ប៉េកាំង​នៅ​ថ្ងៃទី២៨​ ខែសីហា​ លោកស៊ី​ ជីនភីង​ ប្រធានរដ្ឋចិន​បាន​ផ្ញើរ​លិខិតអបអរសាទរ​ទៅកាន់​សន្និសីទនេះ។​

    លោកស៊ី​ ជីនភីង​ បាន​ចង្អុលបង្ហាញថា​ ប្រទេសចិន​បាន​លើកឡើង​នូវ​គំនិតផ្តួចផ្តើម​ខ្សែ​ក្រវាត់មួយ​និង​ផ្លូវមួយ​ដែលត្រូវបាន​ទទួលស្គាល់​យ៉ាងទូលំទូលាយ​និង​ចូលរួម​យ៉ាង​កក់ក្តៅ​ពី​បណ្តាប្រទេស​ពាក់ព័ន្ធ​នានា​និង​សហគមន៍អន្តរជាតិ​ ហើយ​ទទួលបាន​លទ្ធផល​ប្រកប​ដោយ​ផ្លែផ្កា។​

    លោកស៊ី​ ជីនភីង​ បាន​សង្កត់ធ្ងន់ថា​ ប្រទេសចិន​អនុវត្ត​យ៉ាងម៉ឺងម៉ាត់​នូវ​ការ​ការពារ​កម្មសិទ្ធិបញ្ញា​មិនងាករ៉េ​ ហើយ​ការពារ​កម្មសិទ្ធិបញ្ញា​របស់​សហគ្រាសទាំងអស់​ស្របតាម​ច្បាប់​និង​បង្កើត​បរិយាកាស​ធុរកិច្ច​និង​បរិយាកាស​ប្រកបដោយ​ភាព​ច្នៃប្រឌិតថ្មី​កាន់តែ​ល្អប្រសើរ។​ភាគីចិន​រំពឹងថា​ គ្រប់ភាគី​ពាក់ព័ន្ធ​នានា​នឹង​ពង្រឹង​កិច្ចសន្ទនា​ ពង្រីក​កិច្ចសហ​ប្រតិបត្តិការ​និង​ជំរុញ​ការការពារ​និង​ការប្រើប្រាស់​កម្មសិទ្ធិបញ្ញា​ឲ្យមាន​ប្រសិទ្ធភាព​កាន់តែ​ប្រសើរឡើង​ថែមទៀត​ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​នៃ​បណ្តាប្រទេស​នានា៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស