孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កម្មវិធីវប្បធម៌នៃខ្សែក្រវាត់មួយនិងផ្លូវមួយនៃខេត្តស៊ីឈាន់បានបង្កើតឡើងនៅប្រទេសកម្ពុជា ហើយនឹងទទួលអ្នកទេសចរប្រហែល១លាននាក់នៅចុងឆ្នាំនេះ

2018-08-28 22:11:59 cri

    អ្នកសារព័ត៌មាន​បានដំណឹង​នៅពេល​ថ្មីៗកន្លង​ទៅនេះថា​ កម្មវិធី​វប្បធម៌​ទ្រង់ទ្រាយធំ​ឈ្មោះ ”​អាណាចក្រអង្គរ”​ ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន​វប្បធម៌​ De ​Yang ​Mei Yi ​ខេត្តស៊ីឈាន់​បាន​បង្កើត​ឡើង​នៅ​ប្រទេស​កម្ពុជា​នៅចុង​ឆ្នាំ២០១៧​ តាម​និង​ត្រូវបាន​គេ​រំពឹង​ថា​ នឹង​ទទួល​អ្នកទេសចរ​​ប្រហែល​១លាននាក់​នៅចុង​ឆ្នាំនេះ ។

    លោក ​Zhou ​Xiao​heng​ អគ្គនាយកនៃ​ក្រុមហ៊ុន​វប្បធម៌ ​De ​Yang ​Mei Yi ​ខេត្តស៊ីឈាន់​បាន​និយាយ​ថា ​កម្មវិធីនេះ​រួមមាន​រឿង​ល្ខោន​​​ឈ្មោះ ”​អាណាចក្រអង្គរ” ​ដែល​បង្ហាញពី​ទំនៀមទម្លាប់ ​និងវប្បធម៌​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

    ក្រៅពី​រឿង​ល្ខោន​​កម្មវិធី”​អាណាចក្រអង្គរ”​នៅមាន​ទេសចរណ៍ ​ពាណិជ្ជកម្ម ​កម្សាន្ត ​និងផ្តល់​ម្ហូបអាហារ​ជាដើម ​ដែល​បង្កើត​សមាគម​ចម្រុះ​ផ្នែកវប្បធម៌​ទេសចរណ៍​និង​វេទិកា​ផ្លាស់ប្តូរ​វប្បធម៌ ​សេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម​ចំពោះ​បរទេស​មួយ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស