邓倩
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោក ស៊ី ជីនភីង អញ្ជើញចូលរួមសន្និសីទរំលឹកខួប៥ឆ្នាំនៃការជំរុញការងារកសាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយនិងផ្លូវមួយ”ព្រមទាំងថ្លែងសន្ទរកថាដ៏សំខាន់

2018-08-28 22:27:50 cri

图片默认标题_fororder_1123336562_15353697056161n   670

      ថ្ងៃទី ២៧  ខែសីហា នៅ​វិមាន​ប្រជាជន​ទីក្រុងប៉េកាំង  ​លោក ស៊ី ជីនភីង  ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ ​ប្រធានរដ្ឋ​ចិន ​និងជាប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​​​ចិន​បាន​អញ្ជើញ​ចូលរួម​សន្និសីទ​រំលឹក​ខួប ៥ ​ឆ្នាំ ​នៃការជំរុញ​ការងារ​កសាង​គំនិត​ផ្តួចផ្តើម​ “ ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ ” ​ ព្រមទាំង​ថ្លែង​សន្ទរកថា​ដែល​មាន​ខ្លឹមសារ​សំខាន់​ៗ។​

      លោក ស៊ី ជីនភីង ​បាន​សង្កត់​ធ្ងន់​ថា  ​ការរួមគ្នា​កសាង​គំនិត​ផ្តួចផ្តើម​ “ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ” ​គឺ​សមស្រប​នឹង​តម្រូវការ​ចាំបាច់​នៃ​កំណែទម្រង់​ប្រព័ន្ធ​អភិបាលកិច្ច​សកល​  ​ហើយ​បាន​ផ្តល់​​គំនិត​ថ្មី​​និង​គម្រោង​ថ្មី​​សម្រាប់​ការកែលម្អ​​កំណែទម្រង់​ប្រព័ន្ធ​​អភិបាលកិច្ច​សកល​។ ​ ​យើង​ត្រូវតែ​ប្រកាន់​ខ្ជាប់​នូវ​ការពិគ្រោះ​ពិភាក្សា​និង​សន្ទនា  ​ការរួមគ្នា​កសាង​និង​ចែករំលែក​លទ្ធផល  ​​ការធ្វើកិច្ចសហប្រតិបត្តិការ​និង​ឈ្នះ-ឈ្នះ   ​និង​ការផ្លាស់ប្តូរ​ការ​សិក្សារៀនសូត្រ​ពីគ្នា​ទៅវិញទៅមក  ​​ដើម្បី​ជំរុញ​​ជំនឿ​ទុកចិត្ត​គ្នា​ទៅវិញ​ទៅមក​ខាង​ផ្នែក​នយោបាយ​​នៅ​គ្រប់ប្រទេស​ទាំងអស់​  ​សមាហរណកម្ម​សេដ្ឋកិច្ច​ ​និង​ការប្រាស្រ័យ​ទាក់ទង​គ្នា​ផ្នែក​វប្បធម៌​មនុស្សជាតិ​  ​ជំរុញ​ឲ្យ​​ការរួមគ្នា​កសាង “ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ” ​ឈានទៅកាន់​ភាពស៊ីជម្រៅ​និង​ជាក់ស្តែង​  ​ផ្តល់ផលប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​នៅ​តាម​​បណ្តោយ​ខ្សែ​និង​​ជំរុញ​ដល់​​ការកសាង​​សហគមន៍​រួម​វាសនា​សម្រាប់​មនុស្សជាតិ៕​​​

 

អ្នកបកប្រែ:邓倩

ពិភាក្សា()