郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ត្រូវប្រុងប្រយ័ត្នចំពោះ”ប្រហោងខ្មៅអាមេរិក”ដែលអាចនឹងលេបត្របាក់កំណើនសេដ្ឋកិច្ចពិភពលោកទាំងមូល

2018-08-10 11:09:05 cri

 កាល​ពី​ថ្ងៃ​ទី​៨​ខែ​ឧសភា​ឆ្នាំ​២០១៨​នេះ ប្រទេស​អាមេរិក​បាន​ប្រកាស​ក្តែង​ៗអំពី​ការ​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​គ្រប់​ជ្រុង​ជ្រោយ​អំពី​បញ្ហា​នុយគ្លេអ៊ែរ​អ៊ីរ៉ង់​ដែល​បាន​មូល​គំនិត​គ្នា​កាល​ពី​ឆ្នាំ​២០១៥។ទង្វើ​ដក​ចេញ​មួយ​នេះ​បាន​ចាប់​ផ្តើម​បង្ក​ជា​ផល​ប៉ះពាល់​ជា​លើក​ដំបូង​នៅ​វេលា​ម៉ោង​សូន្យ​និង​១នាទីថ្ងៃ​ទី​៧​ខែ​សីហា តាម​ម៉ោង​តំបន់​ភាគ​ខាង​កើត​ប្រទេស​អាមេរិក ពោល​គឺ​អាមេរិក​បាន​ដំណើរ​ការ​វិធានការ​មួយ​ចំនួន​ឡើង​វិញ​ដើម្បី​ដាក់​ទណ្ឌកម្ម​ខាង​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​ចំពោះ​អ៊ីរ៉ង់។រដ្ឋាភិបាល​អាមេរិក​គំរាម​កំហែង​ថា បើ​អ្នក​ណា​ដែល​នៅ​តែ​រក្សា​ការ​ប្រាស្រ័យ​ទាក់​ទង​ខាង​ពាណិជ្ជកម្ម​ជា​មួយ​អ៊ីរ៉ង់ អ្នក​នោះ​គឺ​មិន​អាច​មាន​ទំនាក់​ទំនង​ផ្នែក​ពាណិជ្ជកម្ម​ជា​មួយ​អាមេរិក​នោះ​ទេ។

      គោល​នយោបាយ​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​អាមេរិក​បច្ចុប្បន្ន​បាន​អនុវត្ត​តាំង​ពី​បាន​ឡើង​កាន់​អំណាច​មក ហាក់​ដូច​ជា​”ប្រហោង​ខ្មៅ”​នីមួយៗ​នៅលើ​លំហអវកាស​ដែលបាន​លេប​ត្របាក់យក​ភាព​លេច​ធ្លោ​នីមួយ​ៗ​ក្នុង​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ទាំង​មូល។ការ​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​នុយគ្លេអ៊ែរ​អ៊ីរ៉ង់​ព្រម​ទាំង​ដំណើរ​ការ​ឡើង​វិញ​នូវ​វិធានការ​ដាក់​ទណ្ឌ​កម្ម​ខាង​សេដ្ឋកិច្ច​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ចំពោះ​អ៊ីរ៉ង់​គឺ​ជា​”ប្រហោង​ខ្មៅ”​មួយក្នុង​ចំណោម​”ប្រហោង​ខ្មៅ”​ជា​ច្រើន​នោះ។

      សង្គ្រាម​ពាណិជ្ជកម្ម​ដែល​អាមេរិក​បាន​បំផុស​ឡើង​នោះ វា​គ្មាន​អ្វី​គួរ​ឲ្យ​​សង្ស័យ​នោះ​ឡើយ​ គឺ​ជា​ “ប្រហោង​ខ្មៅ​អាមេរិក​”​មួយ​ទៀត​ដែល​អាច​​នឹង​រលប​ត្របាក់​​កំណើន​សេដ្ឋកិច្ច​ពិភព​លោក ។ ពិត​មែន​តែ​នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ លោក ត្រាំ​បាន​បង្ហោះ​សារ​​ជា​រឿយ​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​ Twitter ដោយ​បាន​ប្រកាស​ថា “​កំពុង​ទទួល​បាន​ជ័យ​ជម្នះ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម ”ក្តី​ ក៏​ប៉ុន្តែ​អ្នក​វិភាគ​បាន​ថ្លែង​ថា កំណើន​សេដ្ឋកិច្ច​ពិភពលោក​មាន​ទំនាក់​ទំនង​ស្អិត​ល្មួត​ជា​មួយ​ពាណិជ្ជកម្ម ជា​ពិសេស គឺ​ការ​ដំឡើង​ពន្ធគយ​នៅ​ចុង​ក្រោយ​បំផុត​វា​នឹង​ប៉ះ​ពាល់​ដល់​ទំហំ​ពាណិជ្ជកម្ម​និង​ជំនឿ​ចិត្ត​ផ្នែក​ពាណិជ្ជកម្ម​នៅ​ពិភពលោក​ទាំង​មូល ហើយ​នឹង​អូស​ទាញ​សេដ្ឋកិច្ច​ពិភពលោក​ឲ្យ​ធ្លាក់​ក្នុង​ភាព​ថម​ថយ​ទៀង​ផង ។

      មិន​ថា​ការ​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រម​ព្រៀង​នុយគ្លេអ៊ែរ​អ៊ីរ៉ង់ ការ​បំផុស​សង្គ្រាម​ពាណិជ្ជកម្ម ឬ​មួយ​ក៏​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស និង​ការ​ដក​ខ្លួន​ចេញ​ពី​អង្គការ​យូណេស្កូ​នៃ​អង្គការ​សហប្រជាជាតិ​ជា​ដើម គោល​នយោបាយ​នីមួយៗ​ដែល​ក្រុង​វ៉ាស៊ីនតោន​បាន​ដាក់​ចេញ​នោះ បាន​ស​បញ្ជាក់​នូវ​លក្ខណៈ​ពិសេស​​បំផុត​នៃ​នយោបាយ​ការ​ទូត​របស់​រដ្ឋាភិបាល​អាមេរិក​ នោះ​គឺ​ “ភាព​មិន​ប្រាកដ​ប្រជា” ។ ប៉ុន្តែ​ក្នុង​ឋានៈ​ជា​​អង្គភាព​សេដ្ឋកិច្ច​​ទី​មួយ​ និង​ជា​កំពូល​ប្រទេស​ខ្លាំង​​ដែល​មាន​ឥទ្ធិពល​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក រដ្ឋាភិបាល​អាមេរិក​ជំពាក់​ពិភពលោក​បច្ចុប្បន្ន​នូវ​ “ភាព​ប្រាកដ​ប្រជា​”​ដ៏​ធំ​មួយ​ ។ ពិភពលោក​មិន​ត្រូវ​ការ​ “ប្រហោង​ខ្មៅ​អាមេរិក​”ទេ ដោយសារ​​វា​អាច​​នឹង​បំផ្លិច​បំផ្លាញ​ភាព​ល្អ​បវរ​និង​ភាព​រុង​រឿង​ទាំង​អស់​ក្នុង​ពេល​តែ​មួយ​ប៉ច្រិច​ភ្នែក​ប៉ុណ្ណោះ ៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស