王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សេចក្តីប្រកាស៖ បង្កើតជីវភាពដ៏ល្អបវរទោះព្យុះភ្លៀងក៏មិនអាចរារាំងបាន

2018-08-10 15:29:43 cri

      ការ​លំបាក​ជួយ​អ្នក​ឱ្យ​ទទួល​បាន​ជោគជ័យ​ ​នេះ​គឺ​ជា​សុភាសិត​ចិន​មួយ​ឃ្លា​។​ ​នៅ​ក្នុង​វេទិកា​ឧស្សាហកម្ម​និងពាណិជ្ជកម្ម​នៃ​ប្រទេស​BRICS​ដែល​បើកធ្វើ​នៅ​ក្រុង​ចូហានណេសបឺក​ប្រទេស​អាហ្វ្រិក​ខាងត្បុង​ ​លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋចិន​បាន​ប្រើ​សុភាសិត​មួយឃ្លា​​នេះ​សម្រាប់​ប្រៀបធៀប​ដំណើរ​​វិសាមញ្ញ​ដែល​ប្រទេសចិន​ដែល​ពុះពារ​នឹង​ការលំបាក​និង​ទទួល​បាន​សមិទ្ធផល​ដ៏​ត្រចះត្រចង់​។​ ​នេះគឺ​ជា​ការ​បូកសរុប​នៃ​ប្រវត្តិសាស្រ្ត​ កាន់តែ​ជា​ការ​លើក​ទឹកចិត្ត​ក្នុង​សម័យ​បច្ចុប្បន្ន​និង​ជា​ការ​ស​បង្ហាញ​ពី​អនាគត​។​ ​ជនជាតិ​ចិន​ដ៏​ចំណាស់​និង​ប្រទេស​ដ៏​ក្មេង​​ព្រម​និង​ប្រជាជន​ជាង​​១៣០០​លាន​នាក់​ដែល​ស្វែង​រក​ជីវភាព​រស់​នៅ​ប្រកប​ដោយ​​សុភមង្គល​ ​បាន​ឆ្លងកាត់​ព្យុះភ្លៀង​រាប់​មិន​អស់​ទើប​​បង្កើត​ជា​បច្ចុប្បន្នភាព​​គួរ​ជាទី​មោទន​ ​ហើយ​ក៏​នឹង​បន្ត​ឈាន​ទៅមុខ​ដោយ​ភាព​ក្លៀវក្លា​ស្វាហាប់​និង​អង់អាចក្លាហាន​ដើម្បី​​បង្កើត​អនាគត​កាន់តែ​ល្អ​បវរ​ថែម​ទៀត​​៕​ ​

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស