王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋាភិបាលកូរ៉េខាងត្បូងប្រកាសថាកិច្ចជំនួបជាន់ខ្ពស់រវាងកូរ៉េខាងត្បូងនិងខាងជើងនឹងបើកធ្វើនៅវិមានបង្រួបបង្រួមនៃតំបន់ Panmunjomដែលស្ថិតនៅប៉ែកខាងកូរ៉េខាងត្បូង

2018-08-10 15:27:45 cri

     កាលពីថ្ងៃទី​៩​ខែ​សីហា​ ​ក្រសួង​បង្រួបបង្រួម​​កូរ៉េខាងត្បូង​បាន​ប្រកាស​ថា​ ភាគី​ទាំង​ពីរ​កូរ៉េខាងត្បូង​និង​កូរ៉េខាងជើង​នឹង​ធ្វើ​កិច្ច​ជំនួប​ជាន់​ខ្ពស់​នៅ​ វិមាន​បង្រួបបង្រួម​នៃ​តំបន់​​ Panmunjom​ដែល​ស្ថិត​នៅ​ប៉ែក​ខាង​កូរ៉េខាងត្បូង​ ​ដើម្បី​ពិភាក្សា​អំពី​ផែនការ​​អនុវត្ត​សេចក្តី​ប្រកាស​ Panmunjom​។

      សូម​បញ្ជាក់ថា​ ​កាលពី​ថ្ងៃទី​២៧​ខែ​មេសា​ឆ្នាំ​២០១៨​នេះ​ ​លោក​មូចេអ៊ីន​ប្រធានាធិបតី​កូរ៉េខាងត្បូង​និង​លោក​គីមជុងអ៊ុន​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​​រដ្ឋ​កូរ៉េខាងជើង​បាន​ជួប​ពិភាក្សា​នៅ​តំបន់​ Panmunjom​និង​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តីប្រកាស​ Panmunjom​  ដើម្បី​​ប្រកាសថា​ភាគី​ទាំង​ពីរ​នឹង​ខិតខំ​ដើម្បី​សម្រេច​ការ​​គ្មាន​នុយគ្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​និង​ការ​ផ្លាស់ប្តូរ​មុខងារ​នៃ​យន្តការ​ឈប់​បាញ់​និង​សន្តិភាព​៕

 

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស