刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សន្និសីទកំពូលសេដ្ឋកិច្ចឌីជីថលអាស៊ានរៀបចំធ្វើនៅក្រុងបាងកកប្រទេសថៃ

2018-08-10 15:19:27 cri

    ថ្ងៃទី​៩ ខែសីហា ​សន្និសីទ​កំពូល​ឌីជីថល​អាស៊ាន​បាន​រៀបចំធ្វើ​ទីក្រុង​បាងកក ​រាជធានី​​ប្រទេស​ថៃ​។​សន្និសីទ​លើក​នេះ​បាន​ផ្តោត​សំខាន់​លើ​ការ​ពិគ្រោះពិភាក្សា​ស្ថានការណ៍​អភិវឌ្ឍន៍​និង​កម្លាំង​ចលករ​នៃ​សេដ្ឋកិច្ច​ឌីជីថល​រវាង​ប្រទេស​ថៃ​និង​អាស៊ាន​ក្នុង​ពេល​បច្ចុប្បន្ន។

​ថ្លែង​ក្នុង​សុន្ទរកថា​ លោក​Pichetdurongkaveroj​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ឌីជីថល​និង​សង្គម​ថៃ​បាន​លើក​ឡើង​​ថា​ ​ប្រទេស​ប្រទេស​ថៃ​ដែល​ជា​ប្រទេស​អាស៊ាន​និង​ប្រទេស​ចិន​សុទ្ធតែ​យកចិត្តទុកដាក់​ខ្ពស់​នូវ​បច្ចេកវិទ្យា​ឌីជីថល ​រដ្ឋាភិបាល​ថៃ​ក៏​បាន​ខិតខំប្រឹងប្រែង​ធ្វើ​ឲ្យ​ការ​កសាង​ប្រព័ន្ធ​បណ្តាញ​អ៊ីនធឺណែត​មាន​កាន់តែ​មាន​សុក្រឹតភាព​។​ប្រទេស​ថៃ​ស្វាគមន៍​សហគ្រាស​នៃ​បណ្តា​ប្រទេស​បូក​រួម​ទាំង​​សហគ្រាស​ចិន​ចូលរួម​ក្នុង​​ដំណើរការ​វិវឌ្ឍន៍​មួយ​នេះ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស