刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កោះLombokប្រទេសឥណ្ឌូណេស៊ីកើតគ្រោះរញ្ជួយដីកម្រិត៦,២រិច្ឆទ័រ

2018-08-10 15:17:56 cri

    ស្ថាប័ន​ស្ទង់​ពិនិត្យ​​គ្រោះ​រញ្ជួយដី​ឥណ្ឌូណេស៊ី​បាន​បង្ហាញថា​ ​កោះ​Lombok​ខេត្តWest NusaTenggara​បាន​កើត​គ្រោះ​រញ្ជួយ​ដី​កម្រិត​៦,២រិច្ឆទ័រ​នៅ​រសៀល​ថ្ងៃទី​៩ ខែសីហា ​បច្ចុប្បន្ន ​គ្មាន​របាយការណ៍​អំពី​មនុស្ស​ស្លាប់បាត់បង់ជីវិត​និង​របួស​ទេ។

គួរ​រំលឹក​ថា ​នៅ​ថ្ងៃទី​៥ ខែសីហា ​តំបន់​ដីគោក​​ភាគខាង​ជើង​កោះ​Lombokបាន​កើត​គ្រោះ​រញ្ជួយដី​កម្រិត​៧​រិច្ឆ័ទ័រ​។​នាយកដ្ឋាន​ទប់​ទល់​គ្រោះ​មហន្តរាយ​ឥណ្ឌូណេស៊ី​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៩ ខែសីហា ថា​ ​គ្រោះ​រញ្ជួយ​នេះ​បាន​ដី​បណ្តាល​ឲ្យ​មនុស្ស​២៥៩នាក់​ស្លាប់​បាត់បង់​ជីវិត​៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស