王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសថៃជំរុញឱ្យសាងសង់ខ្សែកាបអុបទិកបាតសមុទ្រចិននិងថៃថ្មី

2018-08-10 15:26:49 cri

    កាលពី​ថ្ងៃទី​៩​ខែ​សីហា​ ​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​ឌីជីថល​និង​សង្គម​ថៃ​បាន​ថ្លែង​​ថា​ ​ប្រទេស​ថៃ​កំពុង​ជំរុញ​ឱ្យ​មានការ​សាងសង់​ខ្សែកាប​អុបទិក​បាត​សមុទ្រ​ថ្មី​​រវាង​ថៃ​និង​ចិន​ហុងកុង​ ។​

     លោក​បានថ្លែង​បែប​នេះ​ពេល​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ឌីជីថល​អាស៊ាន​នា​ថ្ងៃដដែល​នោះ​ថា​ ​ប្រទេស​ថៃ​កំពុង​ជំរុញ​ដោយ​ពេញ​ទំហឹង​នូវ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​ ​ហេតុដូច្នេះ​ការ​ជំរុញ​ការ​ប្រាស្រ័យ​ទាក់ទង​ខាង​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​គឺ​ប្រកប​ដោយ​សារ​សំខាន់​ណាស់​ដើម្បី​ឈាន​ដល់​កា​រម្រេច​បាន​ដូច​ខាង​លើ​។​ ​លោក​បាន​សម្គាល់ថា​ ​កិច្ច​កសាង​សេដ្ឋកិច្ច​ឌីជីថល​គឺ​ជា​មធ្យោបាយ​សម្រាប់​ជំរុញ​ផែនការ​របៀង​សេដ្ឋកិច្ច​ខាង​កើត​របស់​ប្រទេស​ថៃ​ដើម្បី​តភ្ជាប់​ឰ្យ​កាន់​តែ​ល្អ​ជាមួយ​នឹង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស