邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចិននិងកម្ពុជាជាប្រទេសដំបូងគេក្នុងការកសាងសហគមន៍រួមវាសនាយុទ្ធសាស្ត្រដែលមានអត្ថន័យ -- បទសម្ភាសពិសេសជាមួយលោក XiongBo ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា

2018-07-19 17:59:21 cri

      ក្នុង​ឱកាស​អបអរ​​ខួប​អនុស្សាវរីយ៍​ ៦០ ​ឆ្នាំ​នៃ​ការបង្កើត​ទំនាក់​ទំនង​ការទូត​រវាង​ចិន​និងកម្ពុជា​  ​លោក XiongBo ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ទទួល​បទសម្ភាស​ពិសេស​ពី​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីនហួ​ ដោយបាន​ថ្លែងថា  ​ចិន​និង​កម្ពុជា​ជា​ប្រទេស​ដំបូង​គេ​ក្នុង​ការកសាង​សហគមន៍​រួម​វាសនា​យុទ្ធសាស្ត្រ​ដែល​មាន​អត្ថន័យ​នេះ ​នឹង​ផ្តល់​វិភាគទាន​យ៉ាង​សំខាន់​ទៅលើ​ការបង្កើត​ទំនាក់​ទំនង​អន្តរជាតិ​បែប​ថ្មី​ដែល​គោរព​គ្នា ​មាន​យុត្តិធម៌ ​សហការគ្នា​និងឈ្នះ-ឈ្នះ​ ​ក៏​ដូចជា​ការបង្កើត​សហគមន៍​រួមវាសនា​នៃ​តំបន់​ផងដែរ។

      លោក XiongBo ​បាន​បន្ត​ថា  ​​៦០ ​ឆ្នាំ​កន្លងមកនេះ ​​ការជឿទុកចិត្ត​ផ្នែក​នយោបាយ​​និង​ការមូលមតិ​គ្នា​ជា​​យុទ្ធសាស្ត្រ​​កម្រិតខ្ពស់​​​រវាង​អ្នកដឹកនាំ​ប្រទេស​ទាំងពីរ​​បាន​ឆ្លងកាត់​ការសាកល្បង​ពី​ការផ្លាស់ប្តូរ​​នៃ​សភាពការណ៍​អន្តរជាតិ​ ​ បាន​ផ្តល់​ការធានា​រ៉ាប់​រង​នយោបាយ​ដ៏​សំខាន់​បំផុត​ដល់​ការអភិវឌ្ឍ​ទំនាក់​ទំនង​ប្រទេស​ទាំងពីរ​។  ​កាលពី​ឆ្នាំ ២០១៦ ​អ្នក​ដឹកនាំ​ប្រទេស​​ទាំងពីរ​បាន​ដើរ​ដល់​មតិឯកភាព​សំខាន់​ស្តីពី​ការជំរុញ​​ដោយ​គ្រប់ជ្រុងជ្រោយ​នូវ​​ទំនាក់​ទំនង​ចិន​កម្ពុជា​ ​ដែល​បាន​គូរបញ្ជាក់​​​នូវ​ទិសដៅ​និង​ផែនទី​​អភិវឌ្ឍ​សម្រាប់​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ​​ នឹង​ជំរុញ​ឲ្យ​ទំនាក់​ទំនង​ដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ចិន​និងកម្ពុជា​ឈាន​ចូល​លំដាប់​ខ្ពស់​ថ្មី​នៃ​ប្រវត្តិសាស្ត្រ​។

      លោកក៏បានបញ្ជាក់ទៀតថា  ​​សម្រាប់​ ៦០  ឆ្នាំ​ខាង​មុខ​ទៀត ​យើង​ជឿជាក់​ថា ​ប្រទេស​ចិន​និង​ប្រទេស​​កម្ពុជា​នឹង​ពង្រីក​វិស័យ​កិច្ចសហប្រតិបត្តិការ​ក្នុង​កិច្ចការ​ទ្វេភាគី​ ក្នុង​តំបន់​និង​អន្តរជាតិ​ ​។ ​ការពង្រីក​កាន់តែ​ស៊ីជម្រៅ​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​ចិន​និង​កម្ពុជា​ ​មិនគ្រាន់តែ​នឹង​នាំមក​នូវ​ផលប្រយោជន៍​កាន់តែ​ច្រើន​ដល់​ប្រជាជន​ប្រទេស​ទាំងពីរ​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​​នឹង​ចូលរួម​ផ្តល់​វិភាគទាន​កាន់តែ​ច្រើន​ទៀត​ដល់​សន្តិភាព​ ស្ថិរភាព ​និង​ភាពរុងរឿង​នៃ​តំបន់​និង​ទូទាំង​ពិភពលោក​ផងដែរ៕​

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស