邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិធីបដិសណ្ឋារកិច្ចអបអរសាទរខួបទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជាប្រារព្ធធ្វើនៅក្រុងប៉េកាំង

2018-07-19 18:10:27 cri

图片默认标题_fororder_4.王毅与西索达大使共同切庆祝蛋糕

      ថ្ងៃទី ១៨ ខែកក្កដា ពិធី​បដិសណ្ឋារកិច្ច​អបអរ​សាទរ​ខួប​ទី ៦០​នៃ​ការ​បង្កើត​ទំនាក់​ទំនង​ការ​ទូត​រវាង​ចិន​និង​កម្ពុជា​ដែល​សហការ​រៀប​ចំ​ដោយ​សមាគម​​ប្រជាជន​ចិន​​សម្រាប់​មិត្តភាព​​ជា​មួយ​បរទេស​នៃ​ប្រទេស​ចិន និង​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ចិន​ បាន​ប្រារព្ធ​ធ្វើ​នៅ​ក្រុង​ប៉េកាំង ។ ឯកឧត្តម​ វ៉ាង​យី សមាជិក​ក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋ​​និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ចិន​ លោកជំទាវ ខែក កែ​មាលី​ស៊ីសូដា​ ឯកអគ្គ​រាជទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ចិន​បាន​អញ្ជើញ​ចូល​រួម​ពិធី​បដិសណ្ឋារកិច្ច​ព្រម​ទាំង​ថ្លែង​សុន្ទរកថា ។ លោកស្រី Li Xiaolin ប្រធាន​សមាគម​ប្រជាជន​ចិន​សម្រាប់​​មិត្តភាព​ជា​មួយ​បរទេស​​នៃ​ប្រទេស​ចិន ឯកឧត្តម ឯក សំអុល  ប្រធាន​សមាគម​មិត្តភាព​កម្ពុជា-ចិន​ ​ឥស្សរជន​មេត្រីភាព​មក​ពី​គ្រប់​មជ្ឈដ្ឋាន​​និង​អង្គទូត​បរទេស​ប្រចាំ​នៅ​ប្រទេស​ចិន​​សរុប​ជិត​៣​រយ​រូប​បាន​ចូលរួម​បដិសណ្ឋារកិច្ច​លើក​នេះ ។

图片默认标题_fororder_1.王毅外长讲话

លោក វ៉ាងយី បានថ្លែងថា  ៦០ឆ្នាំកន្លងមកនេះ ទោះជាសភាពការណ៍អន្តរជាតិកើតមានការបម្រែបម្រួលដ៏ធំយ៉ាងណា ក៏ដោយ  តែចំណងមិត្តភាពរវាងប្រជាជនចិននិងកម្ពុជាគឺរឹងមាំជាប់រហូត ឆ្លងកាន់ពេលវេលាកាន់តែយូរ កាន់តែរឹងមាំ។ ជឿជាក់ថា ឲ្យតែយើងខិតខំជាមួយគ្នា  ចំណងមេត្រីភាពរវាងចិននិងកម្ពុជានឹងអាចរក្សាកម្លាំងរស់រវើកជានិច្ចនិរន្តរ៍។ ក្រៅពីនេះ ប្រទេសចិនក៏សង្ឃឹមនិងជឿជាក់ថា  ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៦ របស់ប្រទេសកម្ពុជានឹងប្រព្រឹត្តទៅដោយរលូន។

图片默认标题_fororder_2.凯西索达大使讲话

លោកជំទាវ ខែក កែមាលី ស៊ីសូដា  បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនដែលបានផ្តល់ជំនួយនិងការគាំទ្រចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជាជាប់រហូតមក  សង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជានិងចិនទទួលបានសមិទ្ធផលកាន់តែច្រើនថែមទៀតក្រោមក្របខ័ណ្ឌ “ខ្សែក្រវាត់មួយនិងផ្លូវមួយ”។

图片默认标题_fororder_3.王毅与西索达为中柬建交60周年纪念封揭封

      ក្នុង​បដិសណ្ឋារកិច្ច លោក វ៉ាង​យី​និង​លោកជំទាវ ខែក កែមាលីស៊ីសូដា បាន​រួម​គ្នា​បើក​​ស្រោម​សំបុត្រ​រំលឹក​ខួប​អនុស្សាវរីយ៏​លើក​ទី ៦០​នៃ​ការ​បង្កើត​ទំនាក់​ទំនង​ការ​ទូត​រវាង​ចិន​និង​កម្ពុជា​ ព្រម​ទាំង​បាន​រួម​គ្នា​កាត់​នំ​ខេក​ផង​ដែរ ។

      ក្រៅពី​នេះ ភាគី​រៀប​ចំ​កម្មវិធី​ក៏​បាន​អញ្ជើញ​ក្រុម​​របាំ​ព្រះរាជាទ្រព្យ​នៃ​ប្រទេស​កម្ពុជា​ឲ្យ​ចូលរួម​សម្តែង​​របាំ​ប្រពៃណី​ខ្មែរ​ផង​ដែរ ៕

图片默认标题_fororder_6.现场书画展

图片默认标题_fororder_5.柬埔寨皇家芭蕾舞团献上精彩演出

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស