李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីង ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយប្រធានក្រុមប្រឹក្សាភិបាលអឺរ៉ុបនិងប្រធានគណៈកម្មាធិការសហភាពអឺរ៉ុប

2018-07-17 15:12:04 cri

图片默认标题_fororder_huijian tusk

       កាលពី​ថ្ងៃទី​១៦​ ខែ​កក្កដា នៅ​សណ្ឋាគារ​រដ្ឋ Diaoyutai ក្រុង​ប៉េកាំង លោក​ស៊ីជីនភីង​ ប្រធានរដ្ឋ​ចិនបាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ Tusk ប្រធាន​ក្រុមប្រឹក្សាភិបាល​អឺរ៉ុប​និង​លោក​ Juncker ប្រធាន​គណៈកម្មាធិការ​សហភាពអឺរ៉ុប​ដែល​អញ្ជើញ​​ចូលរួម​កិច្ចជំនួប​ថ្នាក់ដឹកនាំចិន-​សហភាពអឺរ៉ុប​លើកទី​ ២០ នៅ​ប្រទេស​ចិន​ ។

       លោក​ស៊ីជីនភីង​បាន​បញ្ជាក់​ថា​ ដោយ​ឈរ​លើ​មូលដ្ឋាននៃការ​​គោរព​គ្នា សមភាព​ យុត្តធម៌​ កិច្ច​សហប្រតិបត្តិការ​និង​ភាព​ឈ្នះ-ឈ្នះ​  ប្រទេស​ចិន​រីករាយ​រួម​សហការជាមួយ​ភាគី​អឺរ៉ុប​ ខិត​ខំប្រឹង​ប្រែង​ដើម្បី​ពង្រឹង​និង​ពង្រីក​​ទំនាក់ទំនង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយ​រវាង​ចិននិង​អឺរ៉ុប​ថែម​មួយ​កម្រិត​ទៀត​ ជំរុញការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​និង​ផ្តល់ផលប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ។

       លោក Tusk និង​លោក​ Juncker បាន​ថ្លែង​ថា​ សហភាពអឺរ៉ុប​និង​ប្រទេស​ចិន​សុទ្ធតែ​ខិត​ខំប្រឹងប្រែង​ដើម្បី​ពហុភាគី​និយម​ ដោះស្រាយ​បញ្ហា​រវាង​ប្រទេស​នានា​ដោយ​ឈរ​លើ​មូល​ដ្ឋាននៃការ​​គោរព​គ្នា​ទៅវិញ​ទៅមក​ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​មានភាព​ល្អ​ពេញ​លេញ​តាម​រយៈការ​ពិភាក្សា​ពហុភាគី ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស