郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនថ្លែងសុន្ទរកថាអំពីរឿងដែលអាមេរិកប្រកាសបញ្ជីឈ្មោះនៃប្រភេទផលិតផលចិនដែលនាំចេញទៅកាន់អាមេរិកមានតម្លៃស្មើនឹង២សែនលានដុល្លារអាមេរិកដែលអាមេរិកគ្រោងនឹងដំឡើងពន្ធគយ

2018-07-12 11:15:08 cri

      ថ្ងៃទី ១១ ខែ​កក្កដា អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ថ្លែង​សុន្ទរកថា​អំពី​រឿង​ដែល​អាមេរិក​បាន​ប្រកាស​បញ្ជី​ឈ្មោះ​នៃ​ប្រភេទ​ផលិតផល​ចិន​ដែល​នាំ​ចេញ​ទៅ​កាន់​អាមេរិក​មាន​តម្លៃ​ស្មើ​នឹង​ ២ សែន​លាន​ដុល្លារ​អាមេរិក​ដែល​អាមេរិក​គ្រោង​នឹង​ដំឡើង​ពន្ធគយ ។

      អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​លើក​ឡើង​ថា អាមេរិក​បាន​ប្រកាស​បញ្ជី​ឈ្មោះ​មុខ​ទំនិញ​ដែល​ត្រូវ​​ដំឡើង​ពន្ធគយ​តាម​របៀប​គំហុក​បែប​នេះ  គឺ​ជា​ទង្វើ​ដែល​​មិន​ទទួល​យក​បាន​ទាំង​ស្រុង​​ ប្រទេស​ចិន​ប្រឆាំង​​តវ៉ា​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​រឿង​នេះ ។ ទង្វើ​របស់​អាមេរិក​មិន​គ្រាន់​តែ​បាន​និង​កំពុង​ធ្វើ​ឲ្យ​ខូច​ខាត​ប្រយោជន៍​​ប្រទេស​ចិន​និង​ពិភពលោក​ទាំង​មូល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​ខូច​ខាត​ផល​ប្រយោជន៍​​ខ្លួន​ឯង​ផង​ដែរ ​ទង្វើ​ដែល​ខ្វះវិចារណញ្ញាណ​បែប​នេះ​គឺ​មិន​អាច​ទទួល​បាន​ការ​គាំទ្រ​ជា​ដាច់​ខាត​ ។

      អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​ថ្លែង​ទៀត​ថា ពិត​មែន​តែ​ប្រទេស​ចិន​មាន​ការ​​ភ្ញាក់ផ្អើល​ខ្លាំង​ចំពោះ​ទង្វើ​របស់​អាមេរិក​ក្តី​ ប៉ុន្តែ​ដើម្បី​គាំពារ​ផល​ប្រយោជន៍​ជា​ស្នូល​របស់​ប្រទេស​ជាតិ​និង​ផល​ប្រយោជន៍​ជា​មូលដ្ឋាន​របស់​ប្រជាជន រដ្ឋាភិបាល​ចិន​ត្រូវ​តប​ត​វិញ​ដោយ​ខាន​ពុំ​បាន​ដូច​គ្រា​កន្លង​ទៅ​ដែរ ។ ព្រម​ជា​មួយ​គ្នា​នេះ ប្រទេស​ចិន​សូម​​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​  ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ជា​មួយ​គ្នា ដើម្បី​គាំពារ​ច្បាប់​ពាណិជ្ជកម្ម​សេរី​និង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ក៏​ដូច​ជា​ប្រឆាំង​នឹង​អនុត្តរភាពនិយម​ផ្នែក​ពាណិជ្ជកម្ម​ផង​ដែរ ។ ហើយ​ស្រប​ពេល​ជា​មួយ​គ្នា​ ប្រទេស​ចិន​ក៏​នឹង​ដាក់​ពាក្យ​បណ្តឹង​បន្ថែម​ទៀត​ទៅ​កាន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​អំពី​ទង្វើ​​ឯកតោកភាគី​និយម​របស់​អាមេរិក ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស