郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការពាណិជ្ជកម្មពិភពលោកធ្វើការពិនិត្យពិភាក្សាផ្នែកគោលនយោបាយពាណិជ្ជកម្មលើកទី៧ចំពោះប្រទេសចិន

2018-07-12 14:36:04 cri

 ចាប់​ពី​ថ្ងៃ​ទី​១១​ខែ​កក្កដាតទៅ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ចាប់​ផ្តើម​ធ្វើ​ការ​ពិនិត្យ​ពិភាក្សា​ផ្នែក​គោល​នយោបាយ​ពាណិជ្ជកម្ម​លើក​ទី​៧​ចំពោះ​ប្រទេស​ចិន។ក្នុង​សន្និសីទ​ពិនិត្យ​ពិភាក្សា​ដែល​បើក​ធ្វើ​នៅ​ថ្ងៃ​ដដែល លោក​WangShouwenអនុរដ្ឋមន្រ្តី​ក្រសួង​ពាណិ​ជ្ជកម្ម​ចិន​និង​ជា​តំណាង​រង​ទទួល​បន្ទុក​ការ​ចរចា​ពាណិជ្ជកម្ម​អន្តរជាតិ​ដែល​បាន​ដឹក​នាំ​គណៈប្រតិភូ​ទៅ​ចូល​រួម​ការ​ពិនិត្យ​ពិភាក្សា​លើក​នេះបាន​ធ្វើ​បទ​បង្ហាញ​អំពី​ការ​វិវឌ្ឍ​ថ្មី​លើ​វិស័យ​វិនិ​យោគ​និង​ពាណិជ្ជកម្ម​របស់​ប្រទេស​ចិន វិធានការ​សំខាន់ៗ​ក្នុង​ការ​កែ​ទម្រង់​និង​បើក​ទូលាយ​ចំពោះ​បរទេស ព្រម​និង​សភាពការណ៍​ពាក់​ព័ន្ធ​ក្នុង​ការ​ចូល​រួម​យ៉ាង​សកម្ម​នូវ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​និង​ការ​ដើរ​តួ​នាទី​ជា​ប្រទេស​ធំ​ដែល​មាន​ភាព​ទទួល​ខុស​ត្រូវ ចាប់​តាំង​ពីការ​ពិនិត្យ​ពិភាក្សា​លើក​មុន​ដែល​បាន​ធ្វើ​នៅខែ​កក្កដា​ឆ្នាំ​២០១៦​។

      លោក​WangShouwenបាន​ថ្លែង​ថា ចាប់​ពី​ប្រទេស​ចិន​ចូល​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នា​ឆ្នាំ​២០០១​រហូត​ដល់​ឆ្នាំ​២០១៧ ទំហំ​នាំ​ចូល​ពាណិជ្ជកម្ម​ទំនិញ​របស់​ប្រទេស​ចិន​គិត​ជា​មធ្យមក្នុង​មួយ​ឆ្នាំ​បាន​កើន​ឡើង​១៣,៥% ត្រូវ​ជា​២​ដង​នៃ​កម្រិត​មធ្យម​ភាគ​នៃ​ពិភពលោក​ទាំង​មូល។

      លោក​បាន​ថ្លែង​ទៀត​ថា នៅ​ឆ្នាំ​២០១៧ តម្លៃ​ប្រើ​ប្រាស់កម្មសិទិ្ធ​បញ្ញា​ដែល​ប្រទេស​ចិន​បាន​បង់​ឲ្យ​បរទេស​មាន​ដល់​ទៅ២ម៉ឺន​៨ពាន់​៦​រយ​លាន​ដុល្លារ​អាមេរិក។តាម​សៀវ​ភៅ​ស​ឆ្នាំ​២០១៨​នៃ​សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​ប្រទេស​ចិន​បាន​បង្ហាញ​ថា បញ្ហា​កម្មសិទ្ធិ​បញ្ញា​លែង​ជា​ឧបសគ្គ​សំខាន់​របស់​សហគ្រាស​អាមេរិក​ដែល​បាន​បណ្តាក់​ទុន​នៅ​ប្រទេស​ចិន​ដែល​បាន​ជួប​ប្រទះ​ក្នុង​ការ​ធ្វើ​អាជីវកម្មទៀត​ហើយ៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស