郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សន្និសីទកំពូលអង្គការណាតូផ្តោតសំខាន់ទៅលើបញ្ហាបែងចែកទំនួលខុសត្រូវ ប្រឆាំងភេរវកម្មនិងកិច្ចកសាងយោធា

2018-07-12 14:35:24 cri

   ថ្ងៃ​ទី​១១​ខែ​កក្កដា លោក​Stoltenbergអគ្គលេខាធិការ​អង្គការ​ណាតូ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ថា ក្នុង​សន្និសីទ​កំពូល​អង្គការ​ណាតូ​ដែល​បើក​ធ្វើ​នៅ​ថ្ងៃ​ដដែល អ្នក​ដឹក​នាំ​នៃ​ប្រទេស​ជា​សមាជិក​អង្គការ​ណាតូ​ចំនួន​២៩​ប្រទេស​បាន​ឈាន​ដល់គំនិត​ឯកភាព​គ្នា​អំពី​ការ​បែង​ចែក​ទំនួល​ខុស​ត្រូវរបស់​ប្រទេស​ជា​សមាជិក ការ​បង្រ្កាប​ភេរវនិយមនិង​ការ​បង្កើន​កម្លាំង​ការ​ពារ​របស់​អង្គការ​ណាតូ។

      លោក​Stoltenbergបាន​ថ្លែង​ថា ប្រទេស​ជា​សមាជិក​នានា​ឯកភាព​គ្នា​ថា​នឹង​ធ្វើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ខាង​វិស័យ​ថវិកា​ការ​ពារ​ជាតិ កិច្ច​កសាង​កម្លាំង​យោធានិង​ការ​រួម​ចំណែក​ក្នុង​ប្រតិ​បត្តិការ​អង្គការ​ណាតូ។ឆ្នាំ​២០១៨​នេះ ការ​ចំណាយ​ផ្នែក​យោធា​នៃ​ប្រទេស​ជា​សមាជិក​អង្គការ​ណាតូ​ចំនួន​៨​នឹង​សម្រេច​គោល​ដៅ​ដែល​ត្រូវ​ជា​២%​នៃ​តម្លៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​ខ្លួន។​អង្គការ​ណាតូនឹង​បំពេញ​ភារកិច្ច​ហ្វឹក​ហ្វឺន​ថ្មី​នៅ​ប្រទេស​អ៊ីរ៉ាក់ ក្រៅ​ពី​នេះ ក៏​នឹង​សម្រេច​ចិត្ត​បង្កើន​ការ​គាំទ្រ​ចំពោះ​ប្រទេស​ហ៊្សក​ដានី​និង​ទុយណេស៊ី​ខាង​ផ្នែក​ប្រឆាំង​ភេរវកម្ម​ផង​ដែរ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស