郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចសហប្រតិបតិ្តការកសិកម្មរវាងខេត្តក្វាងស៊ីនិងអាស៊ានឆ្ពោះ ទៅរកកិច្ចសហប្រតិបតិ្តការបែបបែបឆ្លាតវៃ

2018-06-14 15:14:50 cri

      អនុលោម​តាម​ព័តមាន​ដែល​នាយកដ្ឋាន​កសិកម្ម​នៃ​​ភូមិភាគស្វយ័ត​ជនជាតិ​Zhuang ក្វាង​ស៊ី​ប្រទេស​ចិន​បាន​បង្ហាញ​នៅ​ថ្ងៃទី ១៣ ខែ​មិថុនា​ឲ្យ​ដឹង​ថា ខេត្ត​ក្វាង​ស៊ី​ដែល​មាន​ទឹក​ដី​​តភ្ជាប់​ជា​មួយ​ប្រទេស​អាស៊ាន​ បាន​ធ្វើ​កិច្ច​សហប្រតិបតិ្តការ​ស្អិត​ល្មួត​លើ​វិស័យ​កសិកម្ម​ជា​មួយ​ប្រទេស​អាស៊ាន​​ក្នុង​រយៈ​ពេល​ជា​​ច្រើន​ឆ្នាំ​ហើយ​​ ដោយ​ពឹង​ផ្អែក​ឧត្តមភាព​ភូមិសាស្ត្រ​របស់​ខ្លួន​ ។ បច្ចុប្ប​ កិច្ច​សហប្រតិបតិ្តការ​កសិកម្ម​រវាង​ខេត្ត​ក្វាងស៊ី​និង​ប្រទេស​អាស៊ាន​បាន​ឆ្ពោះ​ទៅ​រក​កិច្ច​សហប្រតិបតិ្តការ​បែប​ឆ្លាតវៃ​ ។

      លោកស្រី Ou Yixia ប្រធាន​ផ្នែក​កិច្ច​សហប្រតិបតិ្តការ​សេដ្ឋកិច្ច​ជា​មួយ​បរទេស​នៃ​នាយកដ្ឋាន​កសិកមន្ម​ខេត្ត​ក្វាង​ស៊ី​បាន​ឧទ្ទេសនាម​ថា កិច្ចសហប្រតិបតិ្តការ​កសិកម្ម​រវាង​ខេត្ត​ក្វាងស៊ី​និង​ប្រទេស​អាស៊ាន​បាន​ទទួល​សមិទ្ធផល​ឈ្នះ-ឈ្នះ ប្រសិទ្ធភាព​នៃ​ការ​សាក​ល្បង​និង​ផ្សព្វ​ផ្សាយ​តំបន់​គំរូ​ ទទួល​បាន​ការ​ទទួល​ស្គាល់​និង​ការ​​កោត​សរសើរ​ពី​សំណាក់​ថ្នាក់​ដឹកនាំ​និង​ស្ថាប័ន​កសិកម្ម​នៃ​ប្រទេស​ពាក់ព័ន្ធ​ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស