郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ថ្នាក់ដឹកនាំកូរ៉េខាងជើងនិងអាមេរិកចុះហត្ថលេខាលើសេចកី្តថ្លែងការណ៍រួម កំណត់គោលដៅសនិ្តភាពនិងគ្មានអាវុធនុយគ្លេអ៊ែរនៅឧបទ្វីបកូរ៉េ

2018-06-13 11:02:38 cri

      រសៀល​ថ្ងៃទី ១២ ខែ​មិថុនា នៅ​សណ្ឋាគារ Capella នៅ​កោះ Sentosa នៃ​ប្រទេស​សិង្ហបុរី លោក គីម​ ជុងអ៊ុន ប្រមុខ​ដឹក​នាំ​កំពូល​របស់​កូរ៉េ​ខាង​ជើង​ និង​លោក​ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​ប្រារព្ធ​ធ្វើ​កិច្ច​ជំនួប​លើក​ទី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​រវាង​ថ្នាក់​ដឹកនាំ​កូរ៉េ​ខាង​ជើង​និង​អាមេរិក​ដែល​កំពុង​កាន់​អំណាច ព្រម​ទាំង​បាន​ចុះ​ហត្ថលេខា​លើ​សេចកី្ត​ថ្លែងការណ៍​រួម​ផង​ដែរ​ ។

      អនុលោម​តាម​ឯកសារ​នៃ​សេចកី្ត​ថ្លែងការណ៍​រួម​ដែល​លោក​ត្រាំ​បាន​​បង្ហាញ​ទៅ​កាន់​​ប្រព័ន្ធ​សារព័ត៌មាន​នៅ​ទី​កន្លែង​ចុះ​ហត្ថលេខា​បាន​ស​ឲ្យ​ឃើញ​ថា កូរ៉េខាង​ជើង​និង​អាមេរិក​នឹង​ខិត​ខំ​ប្រឹង​ប្រែង​បង្កើត​ទំនាក់​ទំនង​បែប​ថ្មី​​រវាង​កូរ៉េ​ខាង​ជើង​និង​អាមេរិក​ ព្រម​និង​​បង្កើត​យន្តការ​សនិ្តភាព​ប្រកប​ដោយ​ស្ថិរភាព​និង​យូរ​អង្វែង​នៅ​​ឧបទ្វីប​កូរ៉េ​ផង​ដែរ ។ លោក​ត្រាំ​បាន​សន្យា​ថា​នឹង​ផ្តល់​ការ​ធានា​ខាង​សនិ្តសុខ​ដល់​កូរ៉េ​ខាង​ជើង ហើយ​លោក គីម ជុងអ៊ុន​ ក៏​បាន​រំលឹក​ឡើង​វិញ​នូវ​ពាក្យ​សន្យា​ស្តីពី​ការ​គ្មាន​នុយគ្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ដែរ ។ ដើម្បី​ជំរុញ​ការ​អនុវត្ត​សមិទ្ធផល​នៃ​កិច្ច​ជំនួប​លើក​នេះ កូរ៉េ​ខាង​ជើង​និង​អាមេរិក​ក៏នឹង​រៀប​ចំ​ធ្វើ​ការ​ចរចា​នៃ​គណៈប្រតិភូ​ជាន់​​ខ្ពស់​របស់​រដ្ឋាភិបាល​ទៀត​ផង ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស