郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វិទ្យាស្ថានខុងជឺនៃសកលវិទ្យាល័យភូមិន្ទPhranakorn ប្រទេសថៃបើកស្លាកជាផ្លូវការ

2018-06-13 11:03:51 cri

      ថ្ងៃទី ១២ ខែ​មិថុនា វិទ្យាស្ថាន​ខុង​ជឺ​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​Phranakorn ផ្លូវ​សូត្រ​​សមុទ្រ​នៃ​ប្រទេស​ថៃ​បាន​ប្រារព្ធ​ពិធី​បើក​​ស្លាក​នៅ​ក្រុង​បាងកក វិទ្យាស្ថាន​នេះ​គឺ​ជា​វិទ្យាស្ថាន​ខុងជឺ​ទី​១៦​នៅ​ប្រទេស​ថៃ ។

ថ្លែង​ក្នុង​ពិធី​បើក​​ស្លាក លោក Yang Xin ទីប្រឹក្សា​ថ្នាក់​កុងស៊ុល​នៃ​ស្ថាន​ទូត​ចិន​ប្រចាំ​ប្រទេស​ថៃ​បាន​លើក​ឡើង​ថា កិច្ច​សហប្រតិបតិ្តការ​និង​ការ​ផ្លាស់​ប្តូរ​លើ​វិស័យ​អប់រំ​រវាង​ប្រទេស​ទាំង​ពីរ​ចិន​និង​ថៃ​មាន​ភាព​កាន់​តែ​ជិត​ស្និទ្ធ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ វិទ្យាស្ថាន​ខុងជឺ​នៅ​ប្រទេស​ថៃ​មាន​ការ​រីក​ចម្រើន​យ៉ាង​ល្អ​ប្រសើរ ដែល​បាន​ក្លាយ​ជា​វេទិកា​សំខាន់​មួយ​សម្រាប់​​ប្រទេស​ទាំង​ពីរ​ធ្វើ​ការ​ផ្លាស់​ប្តូរ​និង​កិច្ច​សហប្រតិបតិ្តការ​លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម​និង​វប្បធម៌​ជា​ដើម ពោលគឺ​​បាន​ដើរ​តួនាទី​សំខាន់​​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​រវាង​ប្រទេស​ទាំង​ពីរ​ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស