郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ថ្នាក់ដឹកនាំកូរ៉េខាងជើងនិងអាមេរិកចុះហត្ថលេខាលើឯកសារពាក់ព័ន្ធ

2018-06-12 17:31:20 cri

  បន្ទាប់​ពី​បាន​ធ្វើ​កិច្ច​ប្រជុំ​ដាច់​ដោយ​ឡែក​រវាង​ថ្នាក់​ដឹក​នាំ​មួយ​ទល់​មួយនិង​កិច្ច​ប្រជុំ​បើក​ទូលាយ​ទ្វេភាគី ថ្នាក់​ដឹក​នាំ​កូរ៉េ​ខាង​ជើង​និង​អាមេរិក​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​ពាក់​ព័ន្ធ​នៅ​ប្រទេស​សិង្ហបុរី​កាល​ពី​រសៀល​ថ្ងៃ​ទី​១២​ខែ​មិថុនា។លោក​ត្រាំ​បាន​ថ្លែង​ថា លោក​និង​លោក Kim ​Jong-unបាន​បង្កើត​ទំនាក់​ទំនង​ពិសេស​បំផុត ភាគី​ទាំង​ពីរ​នឹងចាប់​ដំណើរ​ការ​ការ​ធ្វើ​ឲ្យ​ឧបទ្វីប​កូរ៉េ​គ្មាន​អាវុធ​នុយគ្លេអ៊ែរនៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។ ចំណែក​លោក​Kim Jong-unបាន​ថ្លែងថា នេះ​គឺ​ជា​កិច្ច​ជំនួប​ជា​ប្រវត្តិសាស្រ្ត​មួយ​លើក។ភាគី​ទាំង​ពីរ​សុទ្ធតែ​បាន​បង្ហាញ​ថា ពិភពលោក​នឹង​មាន​ការ​កែ​ប្រែ​ដ៏សំខាន់៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស