刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សួនឧស្សាហកម្មឆ្លាតវៃBeidouប្រទេសចិន-អាស៊ាននឹងបង្កើតឡើងនៅទីក្រុងNanningភូមិភាគស្វយ័តជនជាតិជួងក្វាងស៊ី

2018-06-12 15:05:23 cri

    ថ្ងៃទី​១១ ខែមិថុនា ​អ្នក​ទទួល​ខុសត្រូវ​​ឧស្សាហកម្ម​ឆ្លាត​វៃ​Beidou​​ប្រទេសចិន​-អាស៊ាន​បាន​​ប្រកាស​ថា សួន​ឧស្សាហកម្ម​នេះ​នឹង​កសាង​នៅ​ទីក្រុង​Nanning​ភូមិភាគស្វយ័តជនជាតិ​ជួង​ក្វាងស៊ី​។

លោក​TangnNing​អគ្គលេខាធិការ​រង​នៃ​សាលារដ្ឋបាល​ភូមិភាគស្វយ័តជនជាតិ​ជួង​ក្វាងស៊ី​បាន​អះអាងថា​ ​ភូមិភាគស្វយ័តជនជាតិ​ជួង​ក្វាងស៊ី​បាន​អនុលោម​តាម​តម្រូវ​ការ​ជា​ទូទៅ​របស់​ប្រទេស​ចិន​អំពី​ការ​គ្រោង​ផែនការ​នៃ​​ខ្សែក្រវាត់មួយ​និង​កិច្ចផ្លូវ​មួយ​និង​កសាង​កំពង់ផែព័ត៌មាន​រវាង​ប្រទេស​ចិន​និង​អាស៊ាន​ ​ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​ចម្រុះ​នៃ​ផ្កាយរណប​ណែ​នាំ​ផ្លូវ​ឲ្យ​​Beidou​ឈាន​ចូល​ទីផ្សារ​អាស៊ាន​ ហើយ​ធ្វើ​​ឲ្យ​ឧស្សាហកម្ម​ផ្កាយរណប​Beidou​នៅ​ភូមិភាគស្វយ័តជនជាតិ​ជួង​ក្វាងស៊ី​មាន​ការ​អភិវឌ្ឍ​កាន់តែ​លឿន​៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស