王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងប្រធានរដ្ឋចិនផ្ញើសារជូនពរចំពោះកិច្ចប្រជុំកំពូលប្រព័ន្ធសារព័ត៌មាននៃអង្គការសហប្រតិបត្តិការសៀងហៃលើកទី១

2018-06-01 16:59:17 cri

     ថ្ងៃទី​១​ខែមិថុនា​ ​កិច្ច​ប្រជុំ​កំពូល​ប្រព័ន្ធ​សារ​ព័ត៌មាន​នៃ​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​លើក​ទី​១​បាន​បើក​ធ្វើ​នៅ​ក្រុង​ប៉េកាំង​។ ​លោក​ស៊ីជីនភីង​ប្រធានរដ្ឋចិន​បាន​ផ្ញើ​សារ​ជូនពរ​ចំពោះ​កិច្ច​ប្រជុំ​លើក​នេះ​។

     ថ្លែង​ក្នុង​សារ​ជូនពរ​ លោក​ស៊ីជីនភីង​បាន​លើក​ឡើង​ថា​ ​ក្នុងឋានៈ​ជា​ស្ពាន​សំខាន់​សម្រាប់​បណ្តា​ប្រទេស​នានានៃ​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​ធ្វើ​ការ​ផ្លាស់ប្តូរ​និង​កិច្ច​សហប្រតិបត្តិការ​ក៏ដូចជា​ជំរុញ​ការ​តភ្ជាប់​ដួង​ចិត្ត​ប្រជាជន​ ប្រព័ន្ធ​សារព័ត៌មាន​គប្បី​​ខិតខំ​ធ្វើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ស្មារតី​សៀងហៃ​ ​​ជា​អ្នក​ត្រួសត្រាយ​កិច្ច​សហប្រតិបត្តិការ​ប្រាកដប្រជា​ ​និង​ជា​អ្នក​ផ្សព្វផ្សាយ​ចំណង​មេត្រីភាព​រវាង​ប្រជាជន​។ ​ប្រទេស​ចិន​គាំទ្រ​យ៉ាង​មុតមាំ​ចំពោះ​ការ​អភិវឌ្ឍ​នៃ​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​ ​រីករាយ​ក្នុង​ការ​ពួត​ដៃ​គ្នា​ជាមួយ​បណ្តា​ភាគី​នានា​ដើម្បី​កសាង​សហគមន៍​រួម​វាសនាតែ​មួយ​ក្នុង​តំបន់​​ដែល​មាន​ភាព​កាន់តែ​ស្អិតល្មួត ​និង​ជំរុញ​ការ​បង្កើត​សហគមន៍​រួម​វាសនា​តែ​មួយ​របស់​មនុស្សជាតិ​៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស